ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ពិធីរត់ចម្ងាយអបអរថ្ងៃជ័យជំនះ ៧មករា គឺជានិមិត្តរូបនៃសន្តិភាព និងជាកីឡានាំមកនូវសុខភាព ក្រោមពាក្យស្លោក កីឡារស់ក្នុងសន្តិភាព

(ព្រៃវែង)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា មានប្រសាសន៍ថា ពិធីរត់ចម្ងាយអបអរថ្ងៃ ជ័យជំនះ ៧មករា ខួបលើកទី៤៦ គឺជានិមិត្តរូបនៃសន្តិភាព និងជាកីឡានាំមកនូវសុខភាព ក្រោមពាក្យស្លោក កីឡារស់ក្នុងសន្តិភាព ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ នឹងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង និង លោកជំទាវ កែរ សួនសុភី អញ្ជើញជាអធិបតីដ៏ភាព ក្នុងពិធី រត់ចម្ងាយ ៥គីឡូម៉ែត្រ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាមហាជន បណ្តើមពានរង្វាន់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ដើម្បីអបអរថ្ងៃ ជ័យជំនះ ៧មករាខួបលើកទី៤៦ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ នៅស្ថិតនៅក្នុងបរិវេណមុខសាលាខេត្តព្រៃវែង ។

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែងដោយបានមកចូលរួមក្នុងកម្មវិធី រត់ចម្ងាយ ៥គីឡូម៉ែត្រ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាមហាជន ពានរង្វាន់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ដើម្បីអបអរថ្ងៃ ជ័យជំនះ ៧មករាខួបលើកទី៤៦ ឱកាសនេះ។

ក្នុងនាម រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ នឹងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង ឯកឧត្តម បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ រដ្ឋបាលខេត្តព្រៃវែង និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាបង្កើតកម្មវិធី ដ៏មានសារសំខាន់នេះឡើង ដែលយើងអាចមកជួបជុំគ្នា ដើម្បីអបអរថ្ងៃ ជ័យជំនះ ៧មករាខួបលើកទី៤៦។

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា មានប្រសាសន៍បន្ថែមថា កត្តាសុខសន្តិភាព ឯកភាពជាតិ និងទឹកដី ព្រមទាំងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា គឺជាបុរេលក្ខខណ្ឌសម្រាប់ការលើកកម្ពស់ និងការការពារសន្តិភាព នៅកម្ពុជា ហេតុនេះ ក្នុងនាមយើងជាពលរដ្ឋខ្មែរដែលប្រាថ្នាចង់បាននូវសសុខសន្តិភាពពេញលេញ យើងត្រូវតែចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបន្តថែរក្សាសុខសន្តិភាព និងស្ថិរភាពសង្គមឱ្យបានជាដាច់ខាត ហើយត្រូវសកម្មក្នុងការចូលរួមក្នុងកិច្ចការសង្គមផ្សេងៗ ប្រកបដោយ មនសិការ និងការទទួលខុសត្រូវ ។

នាព្រឹកថ្ងៃ ដដែលនោះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃនឹងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង ក៍បានអញ្ចើញចូលរួម ទស្សនា និង បិទការប្រកួតកីឡាវាយសី ដណ្តើមពានរង្វាន់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ដើម្បីអបអរថ្ងៃ ជ័យជំនះ ៧មករាខួបលើកទី៤៦ និង ដណ្តើមពានរង្វាន់ ៧មករាលើកទី ២៤ ព្រមទាំងផ្តល់ជាកិត្តិយស ប្រគល់ពានរង្វាន់ ជូនដល់កីឡាករ កីឡាការនី ជ័យលាភី ផងដែរ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner