កម្មវិធីនេសាទត្រីប្រពៃណីនៅឃុំទីពោ រក្សាប្រាក់សម្បទានធម្មជាតិ និងវប្បធម៌បុរាណ
(កំពង់ធំ)៖ នៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៥ លោក ឡង គីសឹង អភិបាលស្រុកសន្ទុក បានអញ្ជើញបើកកម្មវិធីនេសាទត្រីប្រពៃណីរបស់សហគមន៍ឃុំទីពោ នៅបឹងសហគមន៍ពោរ។ កម្មវិធីនេះបានក្លាយជាទំនៀមទម្លាប់ប្រចាំឆ្នាំ ដែលប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានចូលរួមយ៉ាងសកម្ម ដោយប្រើប្រាស់ឧបករណ៍នេសាទបុរាណដូចជា សំណាញ់ អង្រុត ទ្រូ និងអួន។
លោក ឡង គីសឹង បានរំលឹកថា កម្មវិធីនេះគឺជាប្រពៃណីតាំងពីបុរាណ ដែលមានគោលបំណងមិនត្រឹមតែឱ្យប្រជាជនសប្បាយរីករាយ និងរកស៊ីត្រីសម្រាប់ជីវភាពប៉ុណ្ណោះ ប៉ុន្តែអំពាវនាវឱ្យប្រជាជនថែរក្សា និងការពារធនធានធម្មជាតិមច្ឆាជាតិឱ្យបានរឹងមាំ។ ការចូលរួមនេះក៏ជាវិធីសាស្រ្តក្នុងការបង្រៀនក្មេងជំនាន់ក្រោយអំពីទំនៀមទម្លាប់ និងជីវភាពបែបសហគមន៍។
ក្នុងឱកាសបើកកម្មវិធី លោកមេឃុំទីពោ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួមសកម្មក្នុងការថែរក្សា និងការពារបឹងសហគមន៍ ពិសេសការពារពូជត្រីដោយមិនប្រើឧបករណ៍នេសាទខុសច្បាប់។
លោក បានស្នើសុំឱ្យថ្នាក់ដឹកនាំ និងអង្គការដៃគូអភិវឌ្ឍន៍ ជួយគាំទ្រ និងឧបត្ថម្ភដល់សហគមន៍នេះ ដើម្បីរក្សាពូជត្រីឱ្យបានបន្តពូជ និងធ្វើឱ្យបឹងសហគមន៍ក្លាយជាទីកន្លែងទំនៀមទម្លាប់ និងធនធានធម្មជាតិរបស់សហគមន៍ស្រុកសន្ទុក ។
កម្មវិធីនេះបានបញ្ជាក់ពីសារៈសំខាន់នៃទំនៀមទម្លាប់ក្នុងការរួមចំណែកបង្កើតសហគមន៍ប្រកបដោយសន្តិភាព និងការអភិវឌ្ឍយាងទៅមុខ ៕






ដោយ ៖ ប៊ុនរដ្ឋា