ស្រ្តីមានផ្ទៃពោះជាប់ឃុំក្នុងពន្ធនាគារ នឹងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល ឆាប់ៗនេះ

(ភ្នំពេញ)៖ ដើម្បីអាចផ្តល់កិច្ចគាំពារដល់ស្រ្តីមានផ្ទៃពោះក្នុង ពន្ធនាគារឲ្យទទួលបានប្រាក់ឧបត្ថម្ភ តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបរវធិបតី នាយករដ្ឋមន្រ្តី, អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម – NSPC Cambodia នារសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំអន្តរក្រសួង ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ដើម្បីគិតគូរផ្តល់អត្ថប្រយោជន៍ នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដល់ជនជាប់ឃុំជាស្ត្រីក្នុងពន្ធនាគារ ។

កិច្ចប្រជុំបានផ្តោតការពិភាក្សាលើ យន្តការក្នុងការអនុវត្តកម្មវិធី ក្នុងន័យពិនិត្យគ្រប់ទិដ្ឋភាព និងទទួលធាតុចូលបន្ថែមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីឱ្យការគិតគូរនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ។

កិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមមានតំណាងមកពី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, មូលនិធិជាតិជំនួយសង្គម, ក្រសួងមហាផ្ទៃ, ក្រសួងយុត្តិធម៌, ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, បេឡាជាតិសន្តិសុខសង្គម, ក្រសួងសុខាភិបាល, ក្រសួងកិច្ចការនារី និងអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner