ព្រះចៅអធិការវត្តគុហនគរ ប្រគល់ថវិកាសប្បុរសធម៌ជាង៣០លានរៀល ជូនមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ

កំពង់ធំ៖ ថវិកាសប្បុរសធម៌ចំនួន៣០ ៥៧៣ ០០០ រៀល ត្រូវបានព្រះគ្រូមុនី​សីល​វង្ស តុន ពិសី ព្រះចៅអធិការវត្តគុហនគរ ឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ ប្រគល់ជូនមន្ទីរពេទ្យគន្ធ បុប្ផារាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ។

ព្រះគ្រូមុនីសីលវង្ស តុន ពិសី ព្រះចៅអធិការវត្តគុហនគរ បានមានសង្ឃដីកា​ថាការបរិច្ចាគពីសប្បុរសជនតាមរយ:បុណ្យ​ផ្កាសាមគ្គី គឺធ្វើឡើងក្នុងន័យ​មនុស្សធម៌ និង ដើម្បីជួយ ទ្រទង់ដល់ការពិនិត្យព្យាបាល ការថែទាំសុខភាព​ដល់កុមារកម្ពុជា។ ការបរិច្ចាគជូន ដល់មន្ទីរ គឺជាការចូលរួមវិភាគទានដ៏​ស្មោះស្ម័គ្រអស់ ពីដួងចិត្ត សប្បុរសជន ជាការឆ្លើយតបទៅ តាមការ​អំពាវនាវ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយក​រដ្ឋមន្រ្តី,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយយករដ្ឋមន្រ្តីកម្ពុជា។

មូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា និងមូលនិធិមន្ទីរពេទ្យកុមារអង្គរបាន ថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះទឹកព្រះទ័យ​របស់ព្រះគ្រូ និងសប្បុរសជន​ចំពោះទឹកចិត្តមនុស្សធម៌ដោយបរិច្ចាគថវិកាផ្ទាល់ខ្លួនដោយស្ម័គ្រចិត្ត ដើម្បីរួមចំណែក ជាមួយ​រាជរដ្ឋាភិបាល ក្នុងការរក្សានិរន្តរភាពនៃកិច្ចដំណើរការ​របស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបន្តផ្ដល់សេវាពិនិត្យ និង​ព្យាបាលជំងឺ​ដល់ទារក និងកុមារ នៅកម្ពុជាដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការ​រើសអើង៕
ដោយ៖​ប៊ុន​រដ្ឋា

ads banner