អង្គការបេះដូងមាស រំពឹងថា មុខវិជ្ជាអប់រំកាយបែបថ្មីផ្តល់សារៈប្រយោជន៍ចំពោះកុមារទាំងសុខភាព និងប្រាជ្ញាស្មារតី

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖ លោក នីស៊ីយ៉ាម៉ា ណាអូគិ អគ្គលេខាធិការអង្គការក្រៅរដ្ឋាភិបាលបេះដូងមាសរបស់ប្រទេសជប៉ុន ប្រចាំនៅប្រទេសកម្ពុជា បានថ្លែងថា មុខវិជ្ជាអប់រំកាយបែបថ្មី ដែលជាការចងក្រងរបស់អង្គការក្រៅរដ្ឋាភិបាលបេះដូងមាស គាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា នឹងក្លាយជាសារៈប្រយោជន៍សម្រាប់សិស្សានុសិស្ស ដើម្បីទទួលបានទាំងសុខភាព និងប្រាជ្ញាស្មារតី ពិសេស ជួយឱ្យសិស្សានុសិស្សទទួលបានមូលដ្ឋានកីឡា ដើម្បីអភិវឌ្ឍខ្លួនក្លាយជាកីឡាករអាជីពតាមចំណងចំណូលចិត្តនៅពេលអនាគត។
ការថ្លែងលើកឡើង របស់ អគ្គលេខាធិការ អង្គការក្រៅរដ្ឋាភិបាលបេះដូងមាសរូបនេះ បានធ្វើឡើង ក្នុងសិក្ខាសាលាបញ្ចប់គម្រោង អប់រំកាយសម្រាប់ទាំងអស់គ្នា រយៈពេល៥ឆ្នាំ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។

លោក នីស៊ីយ៉ាម៉ា ណាអូគិ បានគូសបញ្ជាក់ទៀតថា តាមរយៈគម្រោងនេះ លោក រំពឹងជឿជាក់ថា លោកគ្រូអ្នកគ្រូ ក៏ដូចជាការិយាល័យនៃមន្ទីរអប់រំយុវជននិងកីឡា តាមស្រុក ខណ្ឌ ចេះវាយតម្លៃផែនការអប់រំកាយនៅតាមសាលានីមួយៗប្រកដដោយប្រសិទ្ធិភាព ដែលជាផ្នែកមួយជួយពង្រឹងគុណភាពអប់រំកាយនៅតាមសាលារៀនចាប់ពីបឋមដល់វិទ្យាល័យបានកាន់តែប្រសើរឡើង។
លោក គ្រូអ្នកគ្រូ និងតំណាងការរិយាល័កីឡា មកពីខេត្តគោលដៅ បានបញ្ជាក់ថា សិក្ខាសាលាស្ថិតនៅក្នុងគម្រោងអប់រំកាយសម្រាប់ទាំងអស់គ្នា របស់អង្គការបេះដូងមាស ដែលពួកគាត់បានចូលរួមរហូតដល់ថ្ងៃបញ្ចប់គម្រោង៥ឆ្នាំនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះសិក្ខាសាលាបានបណ្តុះបណ្តាលអំពីការវាយតម្លៃផែនការកិច្ចតែងការដែលជាការអនុវត្តក្នុងការបង្រៀនមុខវិជ្ជាអប់រំកាយបែបថ្មី ដែលជាមុខវិជ្ជាផ្តល់សារៈប្រយោជន៍ដល់សិស្សទៅលើសុខភាព ប្រាជ្ញាស្មារតី និងអាចឱ្យសិស្សមានមូលដ្ឋានគ្រឹះផ្នែកកីឡា។

គួរឱ្យដឹងដែរថា គម្រោងកីឡាដើម្បីទាំងអស់គ្នា បង្កើតឡើងដោយអង្គការបេះដូងមាសនេះ បានចាប់ចាប់ពី ខែមីនា ២០២១ ដល់ខែមករា ២០២៥ បានបង្កើតមុខវិជ្ជាអប់រំកាយបែបថ្មី ដែលបានរួមបញ្ចូលនូវកីឡាជាច្រើនប្រភេទ ដែលអាចឱ្យសិស្សានុសិស្សទទួលបានមូលដ្ឋានគ្រឹះកីឡាចាប់ពីថ្នាក់បឋមសិក្សារហូតដល់ថ្នាក់វិទ្យាល័យ ហើយកីឡានៅក្នុងមុខវិជ្ជាអប់រំកាយបែបថ្មីនេះ ក៏ជាផ្នែកមួយបណ្តុះឧបនិស្ស័យឱ្យសិស្សានុសិស្សចាប់យកជំនាញកីឡាមួយអភិវឌ្ឍខ្លួនក្លាយជាកីឡាអាជីពនាពេលអនាគតបានផងដែរ។
ក្នុងគម្រោងរយៈពេល៥ឆ្នាំ គឺបានបណ្តុះបណ្តាលដល់គ្រូៗនិងការិយាល័យនៃមន្ទីរអប់រំយុវជននិងកីឡា រាជធានីខេត្តគោលដៅចំនួន៣មានដូចជា ខេត្ត បាត់ដំបង ស្វាយរៀង និងរាជធានីភ្នំពេញ៕

ថត ដោយ ជីម ភារ៉ា អត្ថបទ៖ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner