សម្តេច ម៉ែន សំអន អបអរសាទរបុណ្យចូលឆ្នាំថ្មីជាមួយមន្រ្តីខេត្តតៃនិញ ប្រទេសវៀតណាម

ភ្នំពេញ៖សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះ​មហា​ក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នក​តំណាងរាស្រ្តមណ្ឌលខេត្ត​ស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីជូនពរអបអរសាទរ បុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ គ.ស ឆ្នាំ២០២៥ ដែលបានរៀបចំឡើងនៅខេត្ត​តៃនិញ ប្រទេសវៀតណាម កាលពីព្រឹកថ្ងៃពុធទី១៥ ខែមករា ឆ្នាំ២០២៥។

នៅក្នុងពិធីនេះក៏បានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ សមាជិក សមាជិក ព្រឹទ្ធសភា រដ្ឋសភា សមាជិក​ក្រុមប្រឹក្សាខេត្ត  ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ព្រៃវែង កំពង់ចាម និងត្បួងឃ្មុំ ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ-អង្គភាព កងកម្លាំងទាំងបី រួមនិងស្ថាន​អគ្គ​កុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋ​សង្គម​និយមវៀត​ណាម និងគណៈប្រតិភូកងទ័ពប្រជាជនវៀតណាម រដ្ឋបាលខេត្តតៃនិញ​នៃសាធារណរដ្ឋសង្គមនិយមវៀត​ណាម។

គប្បីជម្រាបជូនថា ជារៀងរាល់ឆ្នាំ គណៈប្រតិភូប្រទេសទាំងពីរតែងតែប្រារព្ធពិធី អបអរសាទរបុណ្យចូលឆ្នាំ និងបានជូនពរ​គ្នាទៅវិញទៅមក ដែលបានបញ្ជាក់ពី​ចំណងសាមគ្គីភាព រវាងប្រទេសទាំងពីរ ពិសេសខេត្តដែលជាប់ព្រំដែន និងដើម្បី​បង្ហាញឲ្យឃើញពីការរីកចម្រើនទៅមុខជាលំដាប់ នូវចំណងសាមគ្គីភាព ភាតរភាព និងមិត្តភាពយូរអង្វែង រវាងកម្ពុជា-វៀតណាម និងខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងខត្តកំពង់ចាម ខេត្តតៃនិញ ក្នុងភាពជាបងប្អូន៕


ដោយ៖ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner