អង្គការបេះដូងមាស រំពឹងថា មុខវិជ្ជាអប់រំកាយបែបថ្មីផ្តល់សារៈប្រយោជន៍​ចំពោះកុមារទាំងសុខភាព និងប្រាជ្ញាស្មារតី

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖ លោក នីស៊ីយ៉ាម៉ា ណាអូគិ អគ្គលេខាធិការអង្គការក្រៅរដ្ឋាភិបាល​បេះដូងមាសរបស់ប្រទេសជប៉ុន ប្រចាំនៅ ប្រទេសកម្ពុជា បានពណ៌នាថា មុខវិជ្ជាអប់រំកាយបែបថ្មី ដែលជាការចងក្រងរបស់អង្គការក្រៅរដ្ឋា​ភិបាល​បេះដូងមាស គាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា នឹងក្លាយជាសារៈ​ប្រយោជន៍សម្រាប់សិស្សានុសិស្ស ដើម្បីទទួលបាន​ទាំង​សុខភាព និងប្រាជ្ញាស្មារតី ពិសេស ជួយឱ្យសិស្សានុសិស្សទទួលបានមូលដ្ឋានកីឡា ដើម្បីអភិវឌ្ឍខ្លួនក្លាយ​ជាកីឡាករ​អាជីពតាមចំណងចំណូលចិត្តនៅពេល​អនាគត។លោកបានបញ្ជាក់ដូច្នេះ ក្នុងសិក្ខាសាលាបញ្ចប់គម្រោង អប់រំកាយសម្រាប់​ទាំងអស់គ្នា រយៈពេល៥ឆ្នាំ នៅមជ្ឈមណ្ឌលជាតិហ្វឹក​ហ្វឺនកីឡា ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។

លោក នីស៊ីយ៉ាម៉ា ណាអូគិ បានបង្ហាញថា តាមរយៈគម្រោងនេះ លោកជឿ​ជាក់ថា លោកគ្រូអ្នកគ្រូ ក៏ដូចជាការិយាល័យ​នៃមន្ទីរ​អប់រំយុវជននិងកីឡា តាមស្រុកខណ្ឌចេះវាយតម្លៃផែនការអប់រំកាយនៅតាមសាលានីមួយៗប្រកដដោយប្រសិទ្ធិភាព ដែលជាផ្នែកមួយជួយពង្រឹងគុណភាពអប់រំកាយនៅតាម​សាលារៀនចាប់ពីបឋមដល់វិទ្យាល័យបានកាន់តែប្រសើរឡើង។

ចំណែកលោកគ្រូ អ្នកគ្រូ និងតំណាងការរិយាល័យកីឡា មកពីខេត្តគោលដៅ បានវាយតម្លៃចំពោះសិក្ខាសាលាស្ថិតនៅក្នុង​គម្រោងអប់រំ​កាយសម្រាប់​ទាំងអស់គ្នារបស់អង្គការបេះដូងមាស ដែលពួកគាត់បានចូលរួមរហូត​ដល់ថ្ងៃបញ្ចប់គម្រោង​៥ឆ្នាំនេះ ពិតជាមានសារៈសំខាន់ណាស់ ព្រោះ​សិក្ខាសាលាបានបណ្តុះបណ្តាលអំពីការវាយតម្លៃផែនការកិច្ចតែងការ​ដែលជាការអនុវត្តក្នុងការបង្រៀនមុខវិជ្ជាអប់រំកាយបែបថ្មី ។ជាមុខវិជ្ជា​ផ្តល់សារៈប្រយោជន៍ដល់សិស្សទៅលើសុខភាព ប្រាជ្ញាស្មារតី និងអាចឱ្យសិស្សមានមូលដ្ឋានគ្រឹះផ្នែកកីឡា។

សូមជម្រាបថា គម្រោងកីឡាដើម្បីទាំងអស់គ្នា បង្កើតឡើងដោយអង្គកា របេះដូងមាសនេះ ចាប់តាំងពីខែមីនា ២០២១ ដល់ខែមករា ២០២៥ បានបង្កើតមុខវិជ្ជាអប់រំកាយបែបថ្មី ដែលបានរួមបញ្ចូលនូវកីឡាជាច្រើនប្រភេទ ដែលអាចឱ្យ​សិស្សានុសិស្សទទួលបានមូលដ្ឋានគ្រឹះកីឡាចាប់ពី ថ្នាក់បឋម សិក្សារហូតដល់ថ្នាក់វិទ្យាល័យ ហើយកីឡានៅក្នុងមុខ​វិជ្ជាអប់រំកាយបែបថ្មីនេះ ក៏ជាផ្នែកមួយបណ្តុះឧបនិស្ស័យឱ្យសិស្សានុសិស្សចាប់យកជំនាញកីឡាមួយអភិវឌ្ឍខ្លួនក្លាយជា​កីឡាអាជីពនាពេលអនាគតទៀតផង ។

ក្នុងគម្រោងរយៈពេល៥ឆ្នាំ បានបណ្តុះបណ្តាលដល់គ្រូៗនិងការិយាល័យ នៃមន្ទីរអប់រំយុវជននិងកីឡា រាជធានី ខេត្តគោលដៅ​ចំនួន៣មាន ខេត្តបាត់ដំបង ស្វាយរៀង និងរាជធានីភ្នំពេញ៕
ថតដោយ៖ ជីម ភារ៉ា
អត្ថបទ៖ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner