ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ជំរុញដល់អាជ្ញាធរខេត្តយកចិត្តទុកដាក់លុប​បំបាត់​សកម្មភាព​មិនល្អក្នុងសង្គម

កំពង់ឆ្នាំង៖ក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ ២០២៤ និងលើកទិស​ដៅឆ្នាំ ២០២៥ របស់រដ្ឋបាលខេត្តកំពង់​ឆ្នាំងកាលពី​ព្រឹកថ្ងៃទី១៦ ខែមករាឆ្នាំ ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ​ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួល​បន្ទុកបេសក​កម្ម​ពិសេស និងជាប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ​មូលដ្ឋាន​ខេត្តកំពង់ឆ្នាំង បានរំលឹកដល់​អាជ្ញាធរខេត្ត ស្រុក ​ក្រុង ឃុំ សង្កាត់ និងកងកម្លាំងប្រដាប់អាវុធបន្តយន្តការ​ទប់ស្កាត់​និង​បង្ក្រាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសង គ្រប់ប្រភេទ ក្មេងទំនើងជាដើម ​ដើម្បីឱ្យមូលដ្ឋាន​មានសន្តិសុខ​សណ្ដាប់​ធ្នាប់ សុវត្ថិភាព។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ថែមថាសូមយកចិត្តទុកដាក់,សូមបន្តការអប់រំផ្សព្វផ្សាយឱ្យបានដល់មូលដ្ឋានដើម្បីឱ្យប្រជាពលរដ្ឋ មានទំនុកចិត្ត ចូលរួមក្នុង​ចលនាភូមិឃុំមានសុវត្ថិភាព ។ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ បន្តទប់ស្កាត់រាល់​បទល្មើសនានា​ដូចជាបទល្មើសនេសាទ បទល្មើសកាប់ទន្ទ្រាន​ដីព្រៃលិចទឹក និងបទល្មើសព្រៃឈើ និងការទន្ទ្រាន​យកដី​ភ្នំជាដើម ។សូមផ្តល់​សេវាសាធារណៈតាមច្រកចេញចូលតែមួយ ដើម្បីឱ្យ​ប្រជាពលរដ្ឋងាយស្រួល​ក្នុង​ការទំនាក់ទំនងការងារ ស្របតាមទិសដៅដែលរាជរដ្ឋាភិបាលបានដាក់​ចេញ។

យោងតាមរបាយការណ៍ដែលអានដោយ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល​ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថាឆ្នាំ ២០២៤ កន្លងទៅ ខេត្តកំពង់ឆ្នាំងបាន​អនុវត្តនូវ តួនាទីភារកិច្ចដែលរាជរដ្ឋាភិបាលបានដាក់ចេញ ធ្វើឱ្យខេត្តកំពង់ឆ្នាំង មានសុខ​សន្តិភាព ប្រជាពលរដ្ឋរស់នៅ ដោយសុខដុមរមនា បទល្មើសនានា ត្រូវបានបង្ក្រាប ដែលធ្វើខេត្តមានការរីក​ចម្រើនគួរ​កត់សម្គាល់។ទន្ទឹមនឹងសមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំកន្លងទៅអង្គសន្និបាតបានរកឃើញនៅបញ្ហាប្រឈមមួយចំនួន​មានជាអាទ៍ បញ្ហាទំនាស់ដីធ្លី នៅតែបន្តកើតមាន ,ការទន្ទ្រានដីព្រៃរបស់រដ្ឋ ដែនជម្រកសត្វព្រៃ  ព្រៃសហគមន៍ ដីព្រៃលិចទឹក ដីចំណីផ្លូវ ច្រាំងទន្លេ បឹងបួរ យកធ្វើកម្មសិទ្ធ  ជាដើម។

ឯកឧត្តមបន្តថា បទល្មើសនេសាទ និងបទល្មើសព្រៃឈើ នៅតែកើតមាន​ឡើងដែលត្រូវតែយកចិត្តទុកដាក់ដោះស្រាយ​ជាបន្តបន្ទាប់ និងទប់ស្កាត់​ឱ្យខាងតែបាន ក្នុងឆ្នាំ២០២៥៕
ដោយ៖សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner