អ្នកទោសជួយពន្លត់អគ្គិភ័យ នៅ Los Angeles

បរទេស ៖ ក្រុមអ្នកទោសអាមេរិក នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា បានចូលរួមជួយទប់ស្កាត់ភ្លើងឆេះព្រៃ រាលដាល នៅក្នុងទីក្រុង Los Angeles នៅក្នុងតំបន់ជម្លៀស។

នាយកដ្ឋានកែប្រែ និងស្តារនីតិសម្បទា រដ្ឋកាលីហ្វ័រញ៉ា ហៅកាត់ CDCR បានបញ្ជាក់ប្រាប់ ABC News ថា ខណៈដែលភ្លើង នៅតែបន្តរីករាលដាល ពាសពេញតំបន់ Los Angeles អ្នកទោសជាង ១,០០០នាក់ ដែលធ្វើការជា «អ្នកពន្លត់អគ្គីភ័យ» បានចូលរួមសហការ ជាមួយក្រុមអ្នកសង្គ្រោះបន្ទាន់ ដែលកំពុងប្រយុទ្ធនឹងអណ្តាតភ្លើង។

អ្នកទោស ដែលស្ម័គ្រចិត្តចុះឈ្មោះជួយពន្លត់ ត្រូវបានបង់ប្រាក់កម្រៃ ដែលអាចរកបាន ជិត២៨ដុល្លារ ជាប្រចាំថ្ងៃ នេះបើយោងតាម នាយកដ្ឋានកែប្រែ និងស្តារនីតិសម្បទា រដ្ឋកាលីហ្វ័រញ៉ា។

តាមការព្យាករណ៍ ពីវត្តមានខ្យល់បក់ខ្លាំង ក្នុងល្បឿន ១១០គីឡូម៉ែត្រ ក្នុងមួយម៉ោង ក្នុងសប្តាហ៍នេះ នាំឲ្យទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា ប្រឈមនឹងភ្លើងឆេះព្រៃ ដ៏ខ្លាំងក្លា ជាថ្មីបន្ថែមទៀត បន្ទាប់ពីសោកនាដកម្មនេះបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ២៤នាក់ និងបានបំផ្លាញទីក្រុងរបស់អាមេរិក មួយនេះ យ៉ាងធ្ងន់ធ្ងរ។

ប្រធានាធិបតី សហរដ្ឋអាមេរិក លោក Joe biden បានអះអាងថា ទីក្រុង Los Angeles ត្រូវការប្រាក់រាប់សិបពាន់លានដុល្លារអាមេរិក ទើបអាចស្តារឡើងវិញ ពីការបំផ្លិចបំផ្លាញ ព្រោះភ្លើងឆេះព្រៃ ប្រមាណ១០ថ្ងៃមកហើយនោះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner