អឺរ៉ុបប្រកាសឲ្យ២៤០លានដុល្លារដល់ស៊ីរី ក្រោយអាសាតដួលរលំ១ខែ

បរទេស ៖ ក្រោយរយៈជាង១ខែនៃការដួលរលំរបបដឹកនាំ របស់អតីតប្រធានាធិបតី Assad ពេលនេះ ស៊ីរីនឹងទទួលបានកញ្ចប់ជំនួយផ្លូវការ ២៣៥លានអឺរ៉ូ ឬ ជាង២៤០លានដុល្លារអាមេរិក ពីសហភាពអឺរ៉ុប។

លោកស្រី Hadja Lahbib ប្រធានគ្រប់គ្រងវិបត្តិ ប្រចាំសហភាពអឺរ៉ុប បានប្រកាសកញ្ចប់ជំនួយនេះ កាលពីថ្ងៃសុក្រ ក្នុងអំឡុងដំណើរទស្សនកិច្ច នៅប្រទេសស៊ីរី ហើយនេះគឺដំណើរលើកដំបូង របស់មន្ត្រីជាន់ខ្ពស់ សហភាពអឺរ៉ុប ចាប់តាំងពីការបណ្តេញ លោក Bashar al-Assad ចេញពីតំណែង។

លោកស្រី បានមានប្រសាសន៍ថា «មូលនិធិរបស់យើងនឹងរួមចំណែកដល់តម្រូវការមូលដ្ឋាន ដូចជា ទីជម្រក អាហារ ទឹកស្អាត អនាម័យ ការថែទាំសុខភាព ការអប់រំ និងការសង្គ្រោះបន្ទាន់ ផ្នែកផ្សេងៗទៀត ជាដើម»។ លោកស្រីសង្កត់ធ្ងន់ថា «យើងស្ថិតនៅចំណុចរបត់មួយ ហើយការសម្រេចចិត្ត ដែលនឹងត្រូវធ្វើឡើង ក្នុងប៉ុន្មានថ្ងៃ និង ខែខាងមុខនេះ នឹងមានសារៈសំខាន់»។

គួរបញ្ជាក់ថា ក្រុមអ៊ិស្លាមនិយម HTS បានដឹកនាំការវាយលុក បណ្តេញលោក Assad កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤។ រដ្ឋាភិបាលបណ្តោះអាសន្ន ត្រូវបានតែងតាំង ដើម្បីគ្រប់គ្រងប្រទេសស៊ីរី រហូតដល់ថ្ងៃទី ១ ខែមីនា៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner