ឯកឧត្តម រស់ វណ្ណា ៖ ការចោលកាកសំណល់មិនត្រឹមត្រូវ បង្កហានិភ័យធ្ងន់ធ្ងរដល់បរិស្ថាន និងសុខភាពមនុស្ស
(ខេត្តបន្ទាយមានជ័យ)៖ ពិធីសម្ពោធទីលានទុកដាក់សំរាម នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៃគម្រោងកែលំអរគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២ ក្រោមឥណទាន ពីធនាគារអភិវឌ្ឍអាស៊ី ADB បានរៀបចំឡើងកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ ។
ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធា
រណការ និង ដឹកជញ្ជូនបានបញ្ជាក់ ទីលានទុកដាក់សំរាម គឺជាការប្រមូលយកមកទុកដាក់ក្នុងការញែកសំរាម ដែលជាកាកសំណល់រឹង និង រាវ ដោយលក្ខណៈ បច្ចេកទេស មុននឹងដឹកយកចេញទៅឯទីលានសំរាមដើម្បីធ្វើការធានាបានអនាម័យបរិស្ថានស្អាត មិនបង្ករផលប៉ះពាល់ដល់ការស់នៅរបស់ប្រជាពលរដ្ឋ ។
តំណាង ADB បានឲ្យដឹងថា ទីលានទុកដាក់សំរាម ត្រូវបានអនុវត្តក្រោមគម្រោងកែលម្អ និង គ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២ ដែលគាំទ្រដោយ ADB ក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា។ គម្រោងនេះ បានទទួលសេវាមូលដ្ឋានក្នុងទីក្រុង ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរួមរបស់យើងក្នុងការពង្រីកលទ្ធភាព នៅទូទាំងប្រទេសតាមរយៈការធ្វើឱ្យទីក្រុង និងខេត្ត កាន់តែស្អាត ដែលផ្តល់ការរស់នៅមានសុខភាពល្អ ។
លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមាន
ជ័យ បានអំនាវដល់ប្រជាពលរដ្ឋចូលរួមការវេចខ្ចប់សំរាមទុកដាក់ឲ្យត្រឹមត្រូវងាយស្រួលដល់ក្រុមអនាម័យដឹកជញ្ជូន ។
ទីលានទុកដាក់សម្រាមដែលត្រូវបានសម្ពោធនេះ ស្ថិតនៅក្នុង ភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានសាងសង់ឡើងលើផ្ទៃដី ១១ ហិកតា ដែលនឹងគ្រោង ឱ្យដាក់ប្រើប្រាស់រហូតដល់ឆ្នាំ២០៤០ ។ ក្នុងនោះមានអាគារញែកសំរាម ទំហំ២៦ម x ៣៥ម កំពស់ ១ជាន់ ចំនួន ១ កន្លែង ៕
ដោយ ៖ គៀន ច័ន្ទហ៊ីន






