ពូទីនសង្ឃឹមថា បទឈប់បាញ់នៅហ្គាហ្សាមានរយៈពេលយូរ

បរទេស ៖ ប្រធានាធិបតីនៃប្រទេសរុស្ស៊ី បាននិយាយ កាលពីថ្ងៃសុក្រ ដោយបង្ហាញពីក្តីសង្ឃឹមថា បទឈប់បាញ់ នៅតំបន់ហ្គាហ្សា នឹងនាំទៅរកស្ថិរភាព រយៈពេលយូរអង្វែង។

ក្រៅពីរំពឹងលើបទឈប់បាញ់ នៅហ្គាហ្សា មានរយៈពេលយូរ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថែមទាំងបានអំពាវនាវ ឱ្យមានការខិតខំប្រឹងប្រែង ដើម្បីធានាបាននូវ ដំណោះស្រាយ ដ៏ទូលំទូលាយ លើជម្លោះ ប៉ាឡេស្ទីន-អ៊ីស្រាអែល ទៀតផង ប៉ុន្តែ គឺ ត្រូវផ្អែកលើច្បាប់អន្តរជាតិ។

ក្នុងពេលនិយាយអំពីកិច្ចព្រមព្រៀង បទឈប់បាញ់ ដែលសម្រេចបាន រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស លោក ពូទីន បាននិយាយថា «យើងសង្ឃឹមថា ការណ៍នេះ នឹងរួមចំណែកដល់ការបន្ធូរបន្ថយស្ថានភាពតានតឹង លើមនុស្សធម៌ និងដល់ស្ថិរភាពយូរអង្វែង ផ្នែកជំនួយមនុស្សធម៌នេះ»។

លោក ពូទីន បាននិយាយបែបនេះ ក្នុងពេលមានវត្តមាន ទទួលជួបជាមួយប្រធានាធិបតីអ៊ីរ៉ង់ នៅឯវិមានក្រឹមឡាំង៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner