សិង្ហបុរីឲ្យលុយមនុស្សចាស់ ម្នាក់២២០ដុល្លារអាមេរិក
អត្ថបទដោយ៖
លន់ សារ៉ាត
បរទេស៖ នៅខែក្រោយ ប្រទេសសិង្ហបុរីគ្រោងនឹងផ្តល់លុយ ចន្លោះពី ១៤៦ដុល្លារ ទៅ២២០ដុល្លារ ដល់ក្រុមមនុស្សវ័យចំណាស់ អាយុចាប់ពី ៥៥ឆ្នាំឡើងទៅ ហើយនេះគឺជាផ្នែកមួយ នៃកញ្ចប់ជំនួយ AP MediSave នេះបើតាមក្រសួងហិរញ្ញវត្ថុ ចេញផ្សាយដោយកាសែត VNexpress។
ក្រសួងបានអះអាងថា មនុស្សវ័យចំណាស់ទាំងនេះ គឺជាក្រុមមានចំណូលទាប ដែលមានប្រមាណ៨៥ម៉ឺននាក់។ កម្មវិធីកញ្ចប់ធានារ៉ាប់រងនេះ ត្រូវបានអនុម័ត កាលពីឆ្នាំមុន ដោយនឹងបង្កើនប្រាក់ចំនួន ១,៩ពាន់លានដុល្លារ ដើម្បីផ្តល់មូលនិធិគាំទ្រពលរដ្ឋរបស់ខ្លួន។
សម្រាប់មូលនិធិនេះ គ្រប់ជនជាតិសិង្ហបុរី ដែលមានអាយុចាប់ពី ២០ឆ្នាំឡើងទៅ ឬ ៥៥ ឆ្នាំឡើងទៅ នឹងទទួលបាន ទឹកប្រាក់ ចំនួន១៥០ដុល្លារ នៅក្នុងគណនីរបស់ពួកគេផងដែរ តាមរយៈកម្មវិធី AP MediSaveនេះ។ ការទូទាត់ត្រូវបានកំណត់ ដើម្បីទៅដល់ប្រជាជនក្នុងស្រុក សរុបប្រហែល ពីរលាននាក់៕
ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ