ក្រុមហ៊ុន Trump បានសិទ្ធិសង់ខុនដូ តម្លៃ៣ពាន់លាន មុនស្បថចូលកាន់តំណែង

បរទេស ៖ នៅប៉ុន្មានថ្ងៃ មុនពេលស្បថចូលកាន់តំណែង ជាប្រធានាធិបតីអាមេរិកថ្មី ក្រុមហ៊ុនគ្រប់គ្រងដោយលោក Donald Trump ឈ្មោះ The Trump Organization ទទួលបានសិទ្ធិពីអាជ្ញាធរ លើគម្រោងសង់ខុនដូ តម្លៃ៣ពាន់លានដុល្លារ នៅឯរមណីយដ្ឋាន និងកន្លែងវាយកូនហ្គោល Miami នៃរដ្ឋ Florida សហរដ្ឋអាមេរិក នេះបើតាមការចុះផ្សាយរបស់កាសែត VNexpress។

Bloomberg បានរាយការណ៍ថា អាជីវកម្មគ្រួសារ របស់ប្រធានាធិបតីជាប់ឆ្នោត Donald Trump មួយនេះ នឹងសាងសង់អគារខុនដូ ២០ជាន់ ចំនួន៥ ជាមួយនឹងវត្តមានលំនៅដ្ឋានជិត១,៥០០យូនីត និង បន្ទប់សណ្ឋាគារចំនួន៤៧០ លើទំហំដី ១៣,១៦០ម៉ែត្រការ៉េ នៅរមណីយដ្ឋាន Trump National Doral នេះបើយោងតាមការអនុម័ត ដោយក្រុមប្រឹក្សាទីក្រុង Doral។

លោក Eric Trump អនុប្រធានប្រតិបត្តិ របស់ក្រុមហ៊ុន បាននិយាយថា «វាពិតជាមិនគួរឱ្យជឿ» ដែលគម្រោងនេះ ទទួលបានការគាំទ្រ ជាឯកច្ឆ័ន្ទ ពីអាជ្ញាធរមូលដ្ឋាន។

ប្រភពបានបន្តថា ក្រុមហ៊ុន The Trump Organization បានស្នើគម្រោងនេះឡើង ជាលើកដំបូង ក្នុងឆ្នាំ ២០២២៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner