ផ្លូវជាតិប្រវែងជាង ២០០គីឡូម៉ែត្រ ត្រូវបានក្រុមហ៊ុន ក្លូប៊លហ្រ្គីន (ខេបូឌា) អុិននើជី ឌីវេឡុបមែន ឯ-ក ទទួលសិទ្ធថែទាំ និងជួសជុលឡើងវិញ

(ព្រះវិហារ)៖ ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ បានអបអរសាទរ ជាមួយសមិទ្ធផលថ្មីៗជាច្រើននៅក្នុងខេត្តព្រះវិហារ ដូចជាផ្លូវជាតិជាង ២០០គីឡូម៉ែត្រ ត្រូវបានរដ្ឋាភិបាលប្រគល់សិទ្ធិជូនក្រុមហ៊ុន ក្លូប៊លហ្រ្គីនខេមបូឌា អុិននើជី ឌីវេឡុបមែន ឯ-ក ក្នុងការថែទាំនិងជួសជុលឡើងវិញ ដោយផ្លូវជាតិលេខ ៩៥ មានប្រវែង ៨០គីឡូម៉ែត្រ ពីទីរួមស្រុកឆែប ចូលស្រុកជយ័សែន និងស្រុករវៀង ត្រូវបានស្ថាបនាថ្មីឡើងវិញ ដោយសាផ្លូវចាស់មានអាយុកាលជិត ៣០ឆ្នាំខូចខាតស្ទើរទាំងស្រុង ។

ដើម្បីប្រើប្រាស់បានយូរអង្វែង ក្រុមហ៊ុនសម្រេចស្ថាបនាផ្លូវថ្មីឡើងវិញ ដោយមានទទឹង ១២ម៉ែត្រ ចាក់អ៊ុតកៅស៊ូ DBST ក្នុងនោះក៍មានស្ថាបនាលូវប្រអប់ និងស្ពានជាច្រើនកន្លែង ។ ចំណែកផ្លូវជាតិលេខ ៦២ ពីភ្នំដែក ទៅដល់ខេត្តកំពង់ធំ ផ្លូវជាតិលេខ ៥០C និង ផ្លូវជាតិលេខ ៥០C1 ពីខេត្តកំពង់ធំទៅស្រុកកំពងលែង ខេត្តកំពង់ឆ្នាំង ត្រូវបានក្រុមហ៊ុនទទួលសិទ្ធថែទាំ និងជួសជុលឡើងវិញផងដែរ ។

ប្រជាពលរដ្ឋរស់នៅក្នុងស្រុកខាងលើត្រេកអរជាពន់ពេក ដោយសាបានផ្លូវល្អ ក្នុងការដឹកជញ្ជូនដំណាំកសិផលផ្សេងៗមកកាន់ទីផ្សាបានយ៉ាងឆាប់រហ័ស ។
ផ្លូវ ១ខ្សែនេះ ត្រូវបានក្រុមហ៊ុនចំណាយថវិកា រាប់សិនលានដុល្លា ក្នុងការថែទាំជួសជុលឡើងវិញ ផ្លូវនៅតំបន់ខាងលើនារដូវវស្សាមានការលិចទឹក ក្រោយពីក្រុមហ៊ុនជួសជុល បានលើកផ្លូវនោះអោយខ្ពស់លែងលិចទឹកដូចមុនទៀតហើយ ។

លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង បានអោយដឹងថា ប្រជាពលរដ្ឋ និងអាជ្ញាធរដែនដី សូមចូលរួមអបអរសាទរជាមួយសមិទ្ធផលដែលប្រជាពរដ្ឋនៅក្នុងខេត្តព្រះវិហារ ទទួលបានការអភិវឌ្ឍន៍ នូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ជាច្រើននៅក្នុងខែត្តព្រះវិហារ ។

លោក ហោ ប៊ុនហួរ ក៍សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវជាតិលេខ ៩៥ ទាំងអស់ សូមមានការយោគយល់ដល់ក្រុមការងារថែទាំនិងជួសជុលផ្លូវ ដោយសាពេលធ្វើចរាចរណ៍ហុយដីធ្វើអោយប៉ះពាល់ដល់លំនៅស្ថានរបស់បងប្អូន ក្រុមការងារបានស្រោចទឹកនៅតាមដងផ្លូវ ១ថ្ងៃ ៣ ទៅ ៤ដង តែនៅតែហុយដរដែល ។

ឆ្លើយតបទៅនឹងការចុះផ្សាយរបស់បងប្អូនអ្នកសាព៍ត័មានក្នុងស្រុកនិងក្រៅស្រុកដែលបានផ្សាយរិះគន់ថា ក្រុមហ៊ុនដឹកជញ្ជូនរ៉ែធ្វើអោយខូតខាតផ្លូវ លោក ហោ ប៊ុនហួរ បានអោយដឹងថា (អ្នកធ្វើមិនចេះត្រូវ អ្នកថាមិនចេះខុស) ខូចខាតផ្លូវក្រុមហ៊ុនជាអ្នកធ្វើ និងជួសជុលផ្លូវ អត់មានអីខុសឡើយ ធម្មតាផ្លូវដែលមានប្រវែងជាង ២០០គីឡូម៉ែត្រនេះមិនមែនធ្វើចរាចរណ៍តែរថយន្តក្រុមហ៊ុនទេ គឺបងប្អូនមហាជនទូរទៅក៍ប្រើប្រាស់ផ្លូវនេះបានទាំងអស់គ្នាផងដែរ ។

សូមបញ្ជាក់ថា ក្រុមហ៊ុនក្លូូប៊លហ្រ្គីន ខេមបូឌា អុិននើជី ឌីវេឡុបមេន ជាក្រុមហ៊ុនមិនពាក់ព័ន្ធ ជាមួយ លោកឧកញ៉ា ទ្រី ដាលុច មិនដូចការចុះផ្សាយមួលបង្កាច់ និងបំផ្លើសខុសពីការពិតរបស់អ្នកសាព័ត៌មាក្នុងស្រុក និងក្រៅស្រុកមួយចំនួនឡើយការផ្សាយបំផ្លើសគ្មានការពិតបែបនេះ មានចេតនាចង់បង្ខូចកេរ៍ឈ្មោះអ្នកដ៍ទៃនិងញុះញង់អោយមានការរើសអើងក្នុងគោលបំណងបំបែកបំបាក់រវាងអ្នកវិនិយោគទុនជាមួយរាជរដ្ឋាភិបាលតែប៉ុណ្ណោះ ៕

ដោយ ៖ ហេង វណ្ណា

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner