អាមេរិកប្រឈមព្យុះទឹកកកដ៏កម្រមិនធ្លាប់មាន ក្នុងពេល១០០ឆ្នាំ
បរទេស ៖ គេហទំព័រព្យាករណ៍អាកាសធាតុអាមេរិក AccuWeather បានព្រមាន នៅថ្ងៃអង្គារនេះថា ពលរដ្ឋអាមេរិករហូតដល់២៣៥លាននាក់ ស្ថិតក្រោមហានិភ័យ នៃការវាយប្រហារ ពីព្យុះទឹកកក និងព្រិល ដ៏កម្រ ដែលមិនធ្លាប់មាន ក្នុងរយៈពេល១០០ឆ្នាំ នេះបើតាមការចេញផ្សាយរបស់កាសែត CGTN។
ផ្អែកតាមប្រភពដដែល លោក Jonathan Porter ប្រធានឧតុនិយម AccuWeather បាននិយាយថា ប្រជាជននៅក្នុងតំបន់នានា របស់សហរដ្ឋអាមេរិក ចាប់ពីឆ្នេរសមុទ្រ ឈូងសមុទ្រ Gulf Coast នៃសហរដ្ឋអាមេរិក ទៅតំបន់ New England, the Great Lakes និង Midwest កំពុងប្រឈមមុខនឹងហានិភ័យ នៃការដាច់ចរន្តអគ្គិសនី និង ការរំខានដល់ការធ្វើដំណើរ ដោយសារតែព្យុះរដូវរងានេះ ដែលនាំឲ្យមានព្រិលធ្លាក់ខ្លាំង និងទឹកកក ដ៏ខ្លាំងបំផុត។
រដ្ឋបាលទីក្រុង Houston រដ្ឋ Texas បាននិយាយ តាមរយៈសេចក្តីប្រកាសព័ត៌មានមួយថា ជើងហោះហើរ នៅអាកាសយានដ្ឋាននានានឹងត្រូវផ្អាក ចាប់ពីថ្ងៃអង្គារនេះ រហូតដល់ពាក់កណ្តាលអធ្រាត្រ ដោយសារលក្ខខណ្ឌអាកាសធាតុ ប៉ុន្តែ អាចបើកឡើងវិញ ជាបណ្តោះអាសន្ន នៅថ្ងៃព្រហស្បតិ៍ ប្រសិនបើអាកាសធាតុ អំណោយផលវិញ។
អភិបាលក្រុង Houston លោក John Whitmire បាននិយាយថា ព្រិលធ្លាក់មានកម្រាស់ ចាប់ពីជិត១ម៉ែត្រ ទៅជាង ២ម៉ែត្រ នាំឲ្យ
ទូទាំងរដ្ឋតិចសាស់ សាលារៀនរាប់សិបកន្លែង បានសម្រេចចិត្តបិទទ្វារ នៅថ្ងៃអង្គារនេះ។ ទីក្រុងធំៗជាច្រើន នៅភាគខាងត្បូង សហរដ្ឋអាមេរិក រួមទាំង Austin, រដ្ឋ Texas ; ទីក្រុង New Orleans រដ្ឋ Louisiana ; ទីក្រុង Biloxi រដ្ឋ Mississippi ; ទីក្រុង Mobile រដ្ឋ Alabama ព្រមទាំង, ទីក្រុង Savannah រដ្ឋ Georgia និង ទីក្រុង Jacksonville រដ្ឋ Florida សុទ្ធតែប្រឈមនឹងផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដោយសារតែព្យុះទឹកកកដ៏កម្រនេះ៕
ប្រភពពី CGTN ប្រែសម្រួល៖ សារ៉ាត