ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃ ជាមួយ Emirates

ភ្នំពេញ ៖ ការធ្វើដំណើរតាមរយៈជើងហោះហើររបស់ Emirates ទៅកាន់ទីក្រុងឌូបៃ អ្នកដំណើរនឹងទទួលបានការផ្តល់ជូនយ៉ាងពិសេស ជាមួយការស្នាក់នៅក្នុងសណ្ឋាគារ ដោយឥតគិតថ្លៃនិងអ្វីៗជាច្រើនទៀត។

ក្រុមហ៊ុន Emirates ថ្មីៗនេះបានប្រកាសពីការផ្តល់ជូនកាដូពិសេសថ្មីសម្រាប់អ្នកធ្វើដំណើរដែលមានគម្រោងទៅទស្សនាទីក្រុងឌូបៃ ដែលនឹងអាចទាក់ទាញអ្នកដំណើរពីប្រទេសកម្ពុជា តាមរយៈការផ្តល់នូវការស្នាក់នៅដោយមិនគិតថ្លៃផងដែរ។

ចាប់ពីថ្ងៃទី២០ ខែមករា ដល់ថ្ងៃទី ៩ ខែកុម្ភៈខាងមុខនេះ អ្នកដំណើរដែលបានទិញសំបុត្រទាំងទៅ និង ត្រឡប់មកវិញជាមួយក្រុមហ៊ុន Emirates ចំពោះ ប្រភេទកៅអី First Class ឬ Business Class ទៅកាន់ទីក្រុងឌូបៃ នឹងទទួលបានការស្នាក់នៅដ៏រីករាយនឹងដោយឥតគិតថ្លៃនៅសណ្ឋាគារ JW Marriott Marquis។ អតិថិជនដែលធ្វើដំណើរជាមួយ សំបុត្រ Premium Economy Class ឬ Economy Class នឹងទទួលបាន ការស្នាក់នៅមួយយប់ដោយឥតគិតថ្លៃនៅសណ្ឋាគារ Crowne Plaza Dubai Deira។ ការផ្តល់ជូនដ៏អស្ចារ្យនេះ មានសុពលភាពសម្រាប់សំបុត្រធ្វើដំណើរពីរ ជើងទាំង ទៅ និង ត្រឡប់មកវិញ ទៅកាន់ទីក្រុងឌូបៃ សម្រាប់កាលបរិច្ឆេទនៃការ ធ្វើដំណើររវាងថ្ងៃទី ២២ ខែកុម្ភៈ ដល់ថ្ងៃទី ២៩ ខែមីនា។ ការផ្តល់ជូននេះ មាននៅលើវេបសាយ emirates.com ឬមជ្ឈមណ្ឌលទំនាក់ទំនង Emirates ការិយាល័យលក់រាយ ឬភ្នាក់ងារទេសចរណ៍នានា។

សម្រាកនៅឌូបៃ

សូមទទួលយកនូវភាពរីករាយ និង បទពិសោធន៍មិនអាចបំភ្លេចបានក្នុងឆាកជីវិត ដែលគ្រប់អ្នកដំណើរប្រាថ្នាចង់បាន។ មិនថាអ្នកកំពុងទៅទស្សនាតំបន់បេតិកភណ្ឌដ៏សម្បូរ បែបក្នុងទីក្រុង ដើរលេងលើឆ្នេរខ្សាច់ដែលមានពន្លឺថ្ងៃ ភាពអស្ចារ្យនៃ ទីប្រជុំជនឌូបៃ ឬចាប់ផ្តើមដំណើរផ្សងព្រេងនៅវាលខ្សាច់ដ៏ស្រស់ស្អាត ទីក្រុងឌូបៃផ្តល់ជូននូវគ្រប់បរិយាកាសតាមតម្រូវការរបស់អ្នកដំណើរ។

នេះជាសកម្មភាពសំខាន់ៗមួយចំនួនជាមួយ បទពិសោធន៍នៅទីក្រុងឌូបៃ រួមមាន ៖

  • ដំណើរកម្សាន្តលើវាលខ្សាច់៖ ត្រឹមតែ ៤០ នាទីពីទីប្រជុំជនឌូបៃ The Fort – Lisaili គឺជាជម្រើសលម្ហែកាយបែបគ្រួសារ ដែលមានទេសភាពគួរឱ្យគយគន់ អមដោយបរិយាកាសដ៏ស្រស់ស្រាយនៃវាលខ្សាច់ Bedouin។ ភ្ញៀវរីករាយចំពោះការទស្សនាទិដ្ឋភាពវាលខ្សាច់ដ៏អស្ចារ្យ តាមរយៈការជិះអូដ្ឋចូលរួមសកម្មភាពវប្បធម៌ប្រពៃណី ដូចជា ការគូរគំនូរ ក្បាច់លើដៃរីករាយជាមួយអាហារពេលល្ងាចប៊ូហ្វេ BBQ ដ៏ឈ្ងុយឆ្ងាញ់ក្រោមផ្ទៃ មេឃខៀវស្រងាត់ និងសកម្មភាពកម្សាន្តជាច្រើនទៀត។
  • ទីកម្សាន្តសម្រាប់អ្នកស្វែងរភារំជើបរំជួល ៖ សម្រាប់អ្នកចូលចិត្តដំណើរកំសាន្តបែបផ្សងព្រេង ពួកគេប្រាកដជាមិនភ្លេចសមុទ្រខ្សាច់ និងពំនូកភ្នំខ្សាច់ពណ៌មាសដទាក់ទាញរបស់ឌូបៃ ។ ម៉្យាងវិញទៀត ភ្ញៀវទេសចរក៏អាចកម្សាន្តនៅសួនធម្មជាតិសិប្បនិម្មិត Aventura Parks ឧទ្យានខ្សែរ៉តដ៏ធំបំផុតរបស់ទីក្រុងឌូបៃ និងកន្លែងជិះខ្សែពួរដ៏ពេញនិយមបំផុតនៅឧទ្យាន Mushrif Park ក្នុងសង្កាត់ Mirdif ស្ថិតនៅកណ្តាលព្រៃនៃដើមឈើ Ghaf ដែលអ្នកចូលចិត្ដផ្សងព្រេងអាចលេងឆ្លងកាត់ឧបសគ្គចំនួនជាង ៨០ ប្រភេទ ទៅតាមអាយុ និងកម្រិតលំបាកផ្សេងៗគ្នា។

រីករាយជាមួយពិធីបុណ្យបួសរ៉ាម៉ាដាន

រដូវបុណ្យបួសរ៉ាម៉ាដានបានបង្កើតបរិយាកាសដ៏ពិសេសនៃការប្រារឰពិធីដែលទាក់ទាញអ្នកទស្សនា ក្នុងកកម្សាន្ដនៅទីក្រុងឌូបៃ។ សម្រាប់អ្នកដែលចូលចិត្ដ ការកម្សាន្ដបែបវប្បធម៌ និង ប្រពៃណីដ៏សម្បូរបែប នៅមានសកម្មភាពដ៏គួរឱ្យរំភើបរីករាយជាច្រើនទៀត ដូចជា៖

  • កម្មពិធីអាហាពេលយប់ និង ព្រឹកមុនថ្ងៃរះ៖ សូមចូលរួមក្នុងពិធីបុណ្យបួសរ៉ាម៉ាដាន ដោយទទួលយកបទពិសោធន៍នៃការជួបជុំទទួលទាន អាហារ ពេល ថ្ងៃ លិច និង មុន ពេល ថ្ងៃ រះ បែបប្រពៃណីដ៏ល្អឯក។ បរិយាកាសទាំងនេះ ផ្តល់ឱ្យភ្ញៀវ នូវឱកាសទទួលយកបទពិសោធន៍នៃពិធីបុណ្យវប្បធម៌ និងបុណ្យរ៉ាម៉ាដាន ពិតប្រាកដដ៏ល្អឥតខ្ចោះ ។
  • ការតុបតែងចង្កៀងគោម ៖ ពេញមួយខែនៃពិធីបុណ្យរ៉ាម៉ាដាន កន្លែងល្បីៗ ដូចជា Dubai Creek និង Downtown Dubai ត្រូវបានតុបតែងដោយចង្កៀងគោមស្រស់ ស្អាត ដែល បង្កើតបាន ជា បរិយាកាសពិសេសសម្រាប់ភ្ញៀវទស្សនា និងប្រជាជនក្នុងស្រុកផងដែរ។ គយគន់ទេសភាពអគារខ្ពស់ៗកប់ពពក នៃទីក្រុងក្រោមផ្ទមេឃជះពន្លឺប្រែពណ៌លឿងទុំ ទៅជា ស្បៃ រាត្រី បន្ដិចម្ដង ៗ ធ្វើឱ្យពិសោធន៍នៃការចូលរួម ពិធី បុណ្យរ៉ាម៉ាដានរឹតតែមិនអាចបំភ្លេចបាន។
  • ទីផ្សារក្នុងរដូវបុណ្យរ៉ាម៉ាដាន ជាមួយ សិប្បកម្ម និង សកម្មភាពកម្សាន្ដ តាម ទំនៀមទម្លាប់ និងប្រពៃណីរបស់អារ៉ាប់រួម និងតំបន់ជុំវិញ បុណ្យ រ៉ាម៉ាដាន ទាក់ទាញអ្នកទេសចរ ទាំងក្មេង និង មនុស្ស ធំ ឱ្យ ទៅកាន់ ប៉ម Jumeirah Emirates Towers។ ខណៈ Global Village ក៏ជាកន្លែងសម្រាប់ធ្វើពីធីបុណ្យរ៉ាម៉ាដាន ផងដែរ ផ្សារទើប បង្កើត ថ្មី Ramadan Wonders Souk មាន លក់ កាដូ ប្លែកៗ មកពី ជុំវិញពិភពលោក។
  • មជ្ឈមណ្ឌលស្វែងយល់ពីវប្បធម៌របស់លោកនាយករដ្ឋមន្ដ្រី Sheikh Mohammed bin Rashid Al Maktoum៖ បទពិសោធន៍ទទួលទានអាហាររបសប្រជាជនអេមីរ៉ាត អារ៉ាប់រួម ការទស្សនាវិហារអ៊ីស្លាម និងដំណើរទេសចរណ៍បេតិកភណ្ឌនៅចំកណ្តាល Old Dubai ។
  • ការប្រារឰពិធីពេលយប់៖ ភ្ញៀវទេសចរត្រូវបានស្វាគមន៍ឱ្យចូលរួមកម្មវិធីកណ្ដាល អាធ្រាត្រ ដែលបង្កប់នូវស្មារតីនៃការរួបរួមគ្នានៃ Holy Month។ ចាប់ពីការដើរទិញអីវ៉ាន់កណ្ដាលយប់ និងសកម្មភាពសប្បាយៗសម្រាប់កុមារ កម្មពិធីបុណ្យរ៉ាម៉ាដាននៅពេលយប់ផ្តល់នូវការចងចាំដ៏រីករាយដែលមិនអាចបំភ្លេចបានសម្រាប់ក្រុមគ្រួសារទាំងអស់។

ទទួលបានកាន់តែច្រើនពីការធ្វើដំណើរ ជាមួយ Emirates
Emirates បន្តផ្តល់ជូនអ្នកដំណើររបស់ខ្លួននូវឱកាសកាន់តែច្រើន ដើម្បីចំណាយពេលវេលារបស់ពួកគេឱ្យមាន ប្រសិទ្ធភាព បំផុតនៅក្នុងទីក្រុងឌូបៃ រួមទាំង៖

  • My Emirates Pass – បង្ហាញសំបុត្រយន្តហោះ Emirates របស់អ្នក ដើម្បីរីករាយជាមួយការបញ្ចុះតម្លៃពិសេសនៅទូទាំងទីក្រុងឌូបៃ និងអេមីរ៉ាត អារ៉ាប់រួម រហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥។ រក្សាសំបុត្រទុកសម្រាប់ដើរលេងកម្សាន្តបែបគ្រួសារទៅកាន់កន្លែងទាក់ទាញដទៃទៀត រួមទាំងប៉មអគារខ្ពស់កប់ពពក The Top Burj Khalifa ទីក្រុងកោះរាងដើមដូង The Palm Monorail, The View នៅ The Palm ឬ City Sightseeing។ គេងសំដិលហាលថ្ងៃនៅសួនទឹក Aquaventure នៅ Atlantis The Palm ហើយរីករាយជាមួយសកម្មភាពរំជើបរំជួលនៅសួនកម្សាន្តក្នុងអគារ IMG Worlds of Adventure ឬ Dubai Parks & Resorts។ ក្រៅពីការផ្តល់ជូនកាដូពិសេសជាង ៦០០មុខអ្នកដំណើរអាច ចូល ទៅ កាន់ Vision Pavilion នៅ Expo City ក្នុងរដូវកាលនេះដោយឥតគិតថ្លៃ។
  • ដៃគូ Skywards – សមាជិកនៃកម្មវិធី SkyWard ដែលឈ្នះពានរង្វាន់ Emirates Skywards អាចសន្សំជាពិន្ទុ «Miles» សម្រាប់ប្រើប្រាស់ជាមួយដៃគូទូទាំងពិភពលោករបស់យើង ដូចជា សណ្ឋាគារ ក្រុមហ៊ុនអាកាសចរណ៍ ការជួលរថយន្ត ហាង លក់រាយ និងធនាគារ។ សមាជិកអាចប្រើ ពិន្ទុ «Miles» ទាំងនេះពី សំបុត្ររង្វាន់ ការធ្វើបច្ចុប្បន្នភាព ឬសូម្បីតែសំបុត្រ ចូលរួមក្នុងកម្មវិធីប្រគំតន្ត្រី និងព្រឹត្តិការណ៍កីឡានានា។ ស្វែងយល់បន្ថែមអំពី Emirates Skywards នៅទីនេះ៖ https://www.emirates.com/english/skywards/។ ពេលសម្រាក នៅទីក្រុងឌូបៃ អ្នកអាចទទួលបានរង្វាន់ពិន្ទុ «Miles»(ម៉ាយល៍) ជាមួយដៃគូរបស់យើងនៅទូទាំងទីក្រុង ដូចជា Dubai Duty Free, Skywards Everyday, Dubai Mall, Arabian Adventures, Emirates Holidays និងច្រើនទៀត៕ អត្ថបទ ៖ ឈឹម ទីណា
ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner