ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក ៣ ជះលុយ ៥០០ ពាន់លានដុល្លារវិនិយោគលើ AI

វ៉ាស៊ីនតោន ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចំនួន ៣ របស់សហរដ្ឋអាមេរិក មានដូចជា SoftBank, OpenAI និង Oracle បានប្រកាសរួមគ្នាពីការបោះទុនវិនិយោគដ៏ធំសម្បើមរហូតដល់ ៥០០ពាន់លានដុល្លារ ទៅលើហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI) នៅសហរដ្ឋអាមេរិក។

នាយកប្រតិបត្តិក្រុមហ៊ុន SoftBank លោក Masayoshi Son, នាយកប្រតិបត្តិក្រុមហ៊ុន OpenAI លោក Sam Altman និង នាយកប្រតិបត្តិក្រុមហ៊ុន Oracle លោក Larry Ellison បានចូលរួមជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នៅសេតវិមាន នៅក្នុងពិធីប្រកាសចាប់ផ្តើមផែនការដ៏ធំនេះ។

តាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI) នេះ ក្រុមហ៊ុន OpenAI, SoftBank និង Oracle មានផែនការបោះទុនរួមគ្នាបង្កើតក្រុមហ៊ុនមួយមានឈ្មោះថា Stargate ដែលមានមូលដ្ឋាននៅរដ្ឋតិចសាស់ ជាមួយនឹងការសន្យាបោះទុនជំហានដំបូង ១០០ពាន់លានដុល្លារ ហើយបន្ទាប់មកនឹងកើនឡើងដល់ ៥០០ពាន់លានដុល្លារក្នុងរយៈពេល ៤ឆ្នាំខាងមុខ។

បើតាមការអះអាងរបស់លោក Donald Trump ក្រុមហ៊ុនវិនិយោគរួមគ្នានេះ នឹងអាចជួយបង្កើតការងារថ្មីដល់ពលរដ្ឋអាមេរិកច្រើនជាង ១០០,០០០នាក់ភ្លាមៗ៕

ប្រភព ៖ Yahoo Finance ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner