ឯកឧត្តម ខូវ ឆាយ ជាប់ជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរអាណត្តិទី៨ ជាមួយការរក្សាជំហរយ៉ាងម៉ឹងម៉ាត់ក្នុងការអភិវឌ្ឍគុនខ្មែរ

ភ្នំពេញ៖ ឯកឧត្តម សេនីយ៍ទោ ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្នុងអាណត្តិទី៧ដែលបន្តតំណែងពីឯកឧត្តម តែម ម៉ឺន ពីឆ្នាំ២០២១-២០២៥ បានជាប់ឆ្នោតជាប្រធានសហព័ន្ធគុនខ្មែរក្នុងអាណត្តិទី៨ ឆ្នាំ២០២៥ដល់ឆ្នាំ២០២៩ ។

ការជាប់ឆ្នោតជាប្រធានសហព័ន្ធគុនខ្មែរសម្រាប់អាណត្តិទី៨នេះ បានធ្វើឡើងនៅក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៧ឆ្នាំ២០២១ដល់ឆ្នាំ២០២៥ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បន្តអាណត្តិទី៨ ឆ្នាំ២០២៥ដល់ឆ្នាំ២០២៩ នៅសណ្ឋាគារភ្នំពេញ នាល្ងាចថ្ងៃទី២២ ខែ មករា ឆ្នាំ២០២៥។

ក្រោយទទួលបានការគាំទ្រដោយការបោះឆ្នោតមានសំឡេងគាំទ្រលើសលុប ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរអាណត្តិទី៨ បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ថា ក្នុងនាមជាប្រធានដឹកនាំអាណត្តិថ្មីសូមប្តេជ្ញាចិត្តដឹកនាំ និងគ្រប់គ្រងប្រកបដោយឆន្ទៈមុះមុតជាមួយថ្នាក់ដឹកនាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរពង្រឹងសាមគ្គីភាពផ្ទៃក្នុងទៅក្នុងមហាគ្រួសារកីឡាប្រដាល់គុនខ្មែរ ដោយលះបង់នូវកម្លាំងកាយចិត្តនិងពេលវេលា ជាពិសេស ការចូលរួមប្រកបដោយកម្លាំងកាយចិត្តនិងស្មារតីបុរ៉េសកម្មពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដោយរាប់ចាប់ពីឯកឧត្តមទៅរហូតថ្នាក់ដឹកនាំ មន្រ្តីសហព័ន្ធ កីឡាករកីឡាការិនី គ្រូបង្វឹក និងគ្រូជំនួយទាំងអស់ ដើម្បីបំរើរការងារជូនសហព័ន្ធឱ្យកាន់តែរីកចម្រើនបន្តទៀត។នាឱកាសនោះ ឯកឧត្តម ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានថ្លែងអំណរគុណដល់ក្រសួងអប់រំយុវជននិងកីឡាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងស្ថាប័នពាក់ព័ន្ធ មន្ទីរអប់រំយុវជន និងកីឡារាជធានីខេត្ត និងបណ្តាដៃគូស្ថានីយ៍ទូរទស្សន៍នានា និងក្រុមហ៊ុនឆៃគូឧបត្ថម្ភតាំងពីដើម​រហូតមកដល់បច្ចុប្បន្ន។

ឯកឧត្តម តែម ម៉ឺន អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាអគ្គ​លេខាធិការរង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានសម្តែង​នូវការ​អបអរសាទរចំពោះការប្រព្រឹត្តិទៅនៃអង្គមហាសន្និបាតការបោះឆ្នោតដំណើរការស្របតាមលំនាំលទ្ធិប្រជាធិបតេយ្យបោះឆ្នោតដោយតម្លាភាព។

ឯកឧត្តម ក្នុងនាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានណែនាំអនុ​សាសន៍​មួយចំនួនដល់ប្រធានសហព័ន្ធ អនុប្រធានសហព័ន្ធគីឡាប្រដាល់​គុនខ្មែរ សូមអនុវត្តឱ្យបានល្អប្រសើរនូវលក្ខន្តិកៈច្បាប់បទបញ្ជាផ្ទៃក្នុង​របស់ខ្លួនក៏ដូចជាគោលការណ៍ និងគោលនយោបាយផ្សេងៗរបស់សហព័ន្ធ។

ទន្ទឹមនិងនេះ សូមធ្វើការជាក្រុមក្រោមរូបភាពនៃការប្រមូលផ្តុំតាម​លទ្ធិប្រជាធិបតេយ្យ ពិសេស រក្សាឱ្យបាននូវសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ និងត្រូវសិក្សាឱ្យបានច្បាស់លាស់នៃគោលការណ៍របស់គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ក្រសួងអប់រំយុវជននិងកីឡា ជាមួយនិងរាជរដ្ឋាភិបាល​កម្ពុជារបស់យើង និងលក្ខណ្ឌរបស់សហព័ន្ធកីឡាប្រដាល់អន្តរជាតិ។

ជាមួយគ្នានេះដែរ ត្រូវយកចិត្តទុកដាក់ខ្ពស់បង្កើនកិច្ចសហការឱ្យបាន​ស្អិតរមួត​​ជា​មួយ​ក្រុមហ៊ុនដៃគូអភិវឌ្ឍន៍ទាំងអស់ ដើម្បីទទួលបានការ​លើក​ទឹកនិងគោលដៅរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរដែលជាការអភិវឌ្ឍបោះជំហានទៅមុនសាងភាពល្បីល្បាញលើឆាកអន្តរជាតិ។

សម្រាប់រចនាសម្ព័ន្ធអាណត្តិទី៨ដែលជាអាណត្តិថ្មី ឆ្នាំ២០២៥​ដល់២០២៩​នេះ មានសមាសភាពសមាជិកប្រតិបត្តិ១៩រូប មានដូចជា ឯកឧត្តម ឧត្តមសេនីយ៍ ទោ ខូវឆាយជាប្រធាន លោក ប៉ិលកាដូ អនុប្រធាន ឯកឧត្តម ងិន ភារម្យ អនុប្រធាន សាស្រ្តាចារ្យ បណ្ឌិត ឆឹង យ៉ាវយេន អនុប្រធាន ឧត្តមសេនីយ៍ ទោ ប៉ែនស៊ីណេត អនុប្រធាន លោក ហួត សេងទ្រីអនុប្រធា លោក ទុយ ប៊ុនហឿនអនុប្រធាន លោក មាស សុខគ្រី អនុប្រធាន លោក ស៊ន វុទ្ធី អគ្គហិរញ្ញឹក ឧត្តមសេនីយ៍ត្រី ហេង សុខឃន សមាជិក លោក ជេជ្រ សុផែន សមាជិក លោក ចាន់ សុខសមាជិក លោកទេសសូ សមាជិក លោក ជួន សុវណ្ឌី សមាជិក លោក អិន ខេរិន សមាជិក លោក ពៅ វណ្ណា សមាជិក លោក ផេង វណ្ណៈ សមាជិក លោក តែម ចាន់កេតនា សមាជិក លោក គង់ វិសាល សមាជិក ។ខណៈកៅអី អគ្គលេខាធិការ សហព័ន្ធមិនទាន់ជ្រើសរើស ដោយតម្រូវតាមតម្លាភាព គឺ សមាជិកប្រតិបត្តិសម្រេចជ្រើសរើសយក​សមាស​​ភាព​អ្នកខាងក្រៅសហព័ន្ធគុនខ្មែរ ដែលមានពេលវេលាធ្វើការងារ​បាន ៨ម៉ោង៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner