ពេទ្យសត្វខេត្តកំពង់ឆ្នាំងចុះចាក់ថ្នាំវ៉ាក់សាំងការពារជំងឺសារទឹកគោ ក្របីចំនួន៣១៥ ក្បាលនៅស្រុកកំពង់ត្រឡាច
អត្ថបទដោយ៖
ឈឹម សុផល
កំពង់ឆ្នាំង៖លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងសហការជាមួយ អាជ្ញាធរភូមិ ឃុំ និងភ្នាក់ងារសុខភាពសត្វភូមិ ចុះយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសារទឹកគោក្របីរបស់ប្រជាពលរដ្ឋនៅភូមិដូនទយ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
គោលបំណងនៃការចាក់វ៉ាក់សាំងនេះដើម្បីកាត់បន្ថយអត្រាសត្វឈឺ និងស្លាប់ជំងឺឆ្លងសត្វគោក្របីតាមរយៈការផ្តល់វ៉ាក់សាំង និងការផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការយកចិត្តទុកដាក់ថែទាំនិងផ្តល់ចំណីដល់សត្វឱ្យបានគ្រប់គ្រាន់នៅរដូវក្តៅនេះ។
ក្នុងសកម្មភាពនេះការិយាល័យជំនាញ ក៏បានចែកជូននូវសម្ភារៈបសុពេទ្យ និងវ៉ាក់សាំងដល់ភ្នាក់ងារសុខភាពសត្វភូមិសម្រាប់ចាក់ គោក្របីបន្តទៀត។
ដោយឡែកសកម្មភាពក្នុងការចាក់វ៉ាក់សាំងក្រុមការងារបានឱ្យគោ ក្របី ចំនួន៣១៥ក្បាល៕
ដោយ៖សុខ គឹមសៀន





ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។