អ្នកមុជទឹករុស្ស៊ីចុះពិនិត្យបាតសមុទ្រខ្មៅ លិចនាវាដឹកប្រេង
បរទេស ៖ ក្រុមអ្នកមុជទឹក នៃក្រសួងសង្គ្រោះបន្ទាន់រុស្ស៊ី បន្តត្រួតពិនិត្យតំបន់ទឹក នៅសមុទ្រខ្មៅ ក្នុងតំបន់សង្គ្រោះបន្ទាន់ បន្ទាប់ពីលិចនាវាដឹកប្រេង ពីរគ្រឿង តាំងពីខែធ្នូ ឆ្នាំមុន។
ខ្សែវីដេអូ បានបង្ហាញពីអ្នកមុជទឹក ដាក់ឧបករណ៍ពិសេស និងមុជទឹកចូល ទៅក្នុងទឹក ដោយមានកាមេរ៉ា សម្រាប់តាមដានស្ថានភាពទឹក។ ជាសរុប មនុស្សជាង ៥ពាន់នាក់ និង ឧបករណ៍ជាង៦៧០គ្រឿងបានចូលរួម នៅក្នុងការសម្អាតទឹក ដី ដែលរងផលប៉ះពាល់ ពីប្រេងឥន្ធនៈ ដែលកំពប់ចេញពីនាវា។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចាត់ទុកថាជា «បញ្ហាប្រឈមបរិស្ថាន ធ្ងន់ធ្ងរបំផុត» ដែលរុស្ស៊ីមិនធ្លាប់បានជួបប្រទះ ក្នុងប៉ុន្មានឆ្នាំ ថ្មីៗនេះ។ សត្វស្លាបរាប់រយក្បាល និងសត្វសមុទ្ររាប់សិបក្បាល បានងាប់។
គួររម្លឹកថា កាលពីថ្ងៃទី១៥ ខែធ្នូ កប៉ាល់ដឹកប្រេងរុស្ស៊ី ពីរគ្រឿង បានជាប់គាំង នៅក្នុងព្យុះ នៅច្រកសមុទ្រ Kerch បណ្តាលឲ្យមាននាវាមួយ គ្រឿងលិច និងមួយគ្រឿងទៀត បានបាក់ ជាពីរ។ អាជ្ញាធរបានអះអាងថា មានប្រេងប្រមាណ ២,៤០០តោន បានកំពប់ចេញពីនាវា៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត