សាលា”សហគមន៍អូរច្រកថ្លាង” នៅឃុំព្រៃត្រឡាច បានទទួលអណ្តូងទឹកស្អាត បង្គន់អនាម័យ និងស្ថានីយលាងដៃ

បាត់ដំបង៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងបានប្រគល់នូវ​សមិទ្ធផល​ថ្មី​ដែលទើបកសាងរួចមាន អណ្តូងស្នប់ មួយកន្លែង, ស្ថានីយ​លាងដៃមួយកន្លែង, បង្គន់អនាម័យថ្មីមួយខ្នង មានពីបន្ទប់ត្រូវបានប្រគល់ជូន លោកគ្រូ អ្នកគ្រូ សិស្សា​នុសិស្ស ក្នុងសាលា”សហគមន៍អូរច្រកថ្លាង” ។ជាមួយគ្នានេះប្រជាពលរដ្ឋដែល​ងាយរងគ្រោះចំនួន ១០០គ្រួសារ នៅ
ក្នុង​ឃុំព្រៃត្រឡាច ស្រុករុក្ខគីរី ក៏បានទទួលអំណោយផងដែរ ។

ពិធីប្រគល់សមិទ្ធផលថ្មីខាងលើបានប្រព្រឹត្តទៅនៅក្នុងបរិវេណ”សាលាសហគមន៍អូរច្រកថ្លាង”នៃ​ភូមិ​រូង១ ឃុំព្រៃត្រឡាច ស្រុករុក្ខគីរី ក្រោមអធិបតីភាព​ឯក​ឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ខេត្តបាត់​ដំបង និងលោកជំទាវ ម៉េត រ៉ាវិចិត្រ សុខ លូ និងជាអនុប្រធានកិត្តិយស​សាខាកាកបាទក្រហមកម្ពុជាខេត្ត។

មានប្រសាសន៍ក្នុងឱកាសនេះឯកឧត្ដម សុខ លូ បាននាំនូវការផ្ដាំផ្ញើ​សួរសុខ​ទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី-ហ៊ុនសែន ប្រធានកាក​បាទ​ក្រហមកម្ពុជាដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ចំពោះ​សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ​គ្រប់ៗ​រូប ។ឯកឧត្តមបន្ថែមថា”កាកបាទក្រហមកម្ពុជា គឺមាននៅគ្រប់ទីកន្លែ
ង និងសម្រាប់គ្រប់ៗគ្នា-ដោយមិនទុកនរណាម្នាក់ចោល” នោះឡើយ។

ឯកឧត្តមបានគូសបញ្ជាក់ថា ការផ្តល់នូវអណ្តូងទឹកស្អាត បង្គន់អនាម័យ និងស្ថានីយលាងដៃ”ទាំងនេះ មាន​សារៈ​ប្រយោជន៍​សម្រាប់ក្មួយៗដែល​ជាសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ក៏ដូចជាប្រជាពលរដ្ឋដែល​រស់នៅក្នុង​មូលដ្ឋានក្បែរ​នេះផងដែរ​ដើម្បីឱ្យពួកគាត់មានទឹកស្អាតប្រើប្រាស់ រួមចំណែ​ក​ក្នុងការទប់ស្កាត់ពីការឆ្លងជំងឺរាតត្បាតផ្សេងៗ និង​និងដើម្បីលើកកម្ពស់​សុខភាព អនាម័យនៅជនបទនិងដល់ក្មួយៗសិស្សានុសិស្សទីនេះផងដែរ  ។

នៅក្នុងឱកាសនេះដែរឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម​ខេត្ត និងលោកជំទាវនិង​ថ្នាក់ដឹកនាំចូលរួម បានផ្តល់នូវអំណោយមនុស្សធម៌​ដល់​គ្រួសារងាយរងគ្រោះមានជនចាស់ជរា ជនមានពិការភាពនិងគ្រួសារក្រីក្រ ចំនួន១០០គ្រួសារ ដែលមកពី ភូមិរូង១ ឃុំព្រៃត្រឡាច។​អំណោយ​មាន អង្ករ មី ទឹកបរិសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ។ ដោយឡែក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ក៏ទទួលបានថវិកាមួយចំនួនពីឯកឧត្តមអភិបាលខេត្តនិងលោកជំទាវផងដែរ៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.

ads banner