ថៃក្លាយជាប្រទេសអាស៊ានដំបូងគេ អនុម័តច្បាប់រៀបអាពាហ៍ពិពាហ៍ភេទដូចគ្នា

បាងកក ៖ គូស្នេហ៍ភេទដូចគ្នារាប់រយគូ នៅថ្ងៃព្រហស្បតិ៍នេះ បានអបអរសាទរ និងសប្បាយរីករាយទូទាំងប្រទេស ស្របពេលដែលថៃបានក្លាយជាប្រទេសអាស៊ានដំបូងគេ និងជាប្រទេសទី៣ ក្នុងតំបន់អាស៊ី បន្ទាប់ពីតៃវ៉ាន់ និងនេប៉ាល់ ដែលអនុម័តច្បាប់រៀបអាពាហ៍ពិពាហ៍ភេទដូចគ្នាជាផ្លូវការ។

បន្ទាប់ពីច្បាប់នេះចូលជាធរមាន ថៃដែលជាប្រទេសល្បីល្បាញពីសេរីភាពអ្នកស្រឡាញ់ភេទដូចគ្នា ឥឡូវនេះប្រើពាក្យអព្យាក្រឹតយេនឌ័រ ជំនួសឱ្យពាក្យ “បុរស” “ស្ត្រី” “ប្តី” និង “ប្រពន្ធ”។ ច្បាប់នេះទៀតសោត ក៏នឹងផ្តល់សិទ្ធិស្នើសុំកូនចិញ្ចឹម និងទទួលមរតកដល់គូស្នេហ៍ភេទដូចគ្នាជាលើកដំបូងផងដែរ។

ច្បាប់ទទួលស្គាល់ការរៀបអាពាហ៍ពិពាហ៍មនុស្សភេទដូចគ្នានេះ ត្រូវបានអនុម័តដោយសំឡេងគាំទ្រយ៉ាងច្រើនលើសលប់ នៅក្នុងការបោះឆ្នោតសភាជាប្រវត្តិសាស្ត្រកាលពីខែមិថុនាឆ្នាំមុន ហើយត្រូវបានរាជានុម័តដោយព្រះមហាក្សត្រថៃ ព្រះអង្គ Maha Vajiralongkorn ក្នុងខែតុលា ហើយចូលជាធរមាននៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ។

សារព័ត៌មាន CNN បានរាយការណ៍ថា ប្រទេសថៃជាផ្ទះរបស់អ្នកកែភេទប្រមាណ ៣១៤.០០០នាក់ នេះបើយោងតាមបណ្តាញអ្នកកែភេទអាស៊ីប៉ាស៊ីហ្វិក៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner