សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី ដោយពិភាក្សា និងឆ្លងរបៀបវារៈចំនួន៣

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ ២០២៥ ។

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នឹងពិភាក្សា និងឆ្លងលើ របៀបវារៈចំនួន៣ រួមមាន ៖

១-សេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំង ការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើង ក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ។

២-សេចក្តីព្រាងច្បាប់ ស្តីពីការចាត់ចែងជាបណ្តោះអាសន្ន នូវវត្ថុចាប់យក។

៣-របាយការណ៍វឌ្ឍនភាព នៃការរៀបចំអនុវត្តកម្មវិធី ផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វេង លីមហួត ,សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner