សាលាបិទទ្វានៅបាងកក កើនដល់៣៥០កន្លែង

បរទេស៖ អាជ្ញាធរទីក្រុងបាងកក បាននិយាយថា ការបំពុលខ្យល់ បានបង្ខំឱ្យបិទសាលារៀន កើនដល់ ៣៥២ កន្លែង គិតត្រឹមថ្ងៃសុក្រ ខណៈដែលទីក្រុងបាងកក ត្រូវបានជាប់ចំណាត់ថ្នាក់ ជាទីក្រុងបំពុលធំជាងគេ លំដាប់ទី៧ របស់ពិភពលោក បើផ្អែកតាម​អ្នកត្រួតពិនិត្យគុណភាពខ្យល់ ហៅកាត់ IQAir នេះបើតាមកាសែត Bankok Post។

អាជ្ញាធរបាននិយាយ តាមរយៈសារមួយ ដែលបានចែករំលែក នៅលើក្រុប LINE ផ្លូវការរបស់ខ្លួនថា៖ «រដ្ឋបាលរាជធានីបាងកក បានបិទសាលា ចំនួន ៣៥២ នៅទូទាំង ៣១ខណ្ឌ ដោយសារតែការបំពុលបរិយាកាស»។ មន្ត្រីក៏បានជំរុញឱ្យមនុស្សធ្វើការពីផ្ទះ និង ដាក់កំហិត លើយានយន្តធុនធ្ងន់ នៅក្នុងទីក្រុងផងដែរ។

គិតត្រឹមថ្ងៃសុក្រ កម្រិតនៃការបំពុល PM2.5 ដែលជាមីក្រូភាគល្អិតបង្កមហារីក មានទំហំតូចល្មមអាចចូល ទៅក្នុងចរន្តឈាម តាមរយៈសួត បានឈានដល់ ១០៨ មីក្រូក្រាម ក្នុងមួយម៉ែត្រគូប នេះបើយោងតាម IQAir ។

បាងកកមានសាលារៀនសរុប ៤៣៧កន្លែង ហើយការបិទ ៣៥៣កន្លែង នាពេលនេះ
ប៉ះពាល់ដល់សិស្សរាប់ម៉ឺននាក់ នេះបើតាម Bangkok Post ដដែល៕

ប្រភពពី Bangkok Post ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner