ស្រូវប្រាំងរបស់កសិករនៅភូមិមួយចំនួនក្នុងខេត្តកំពង់ធំកំពុងខ្វះខាតទឹក

កំពង់ធំ៖ស្រូវប្រាំងនៅភូមិមួយចំនួនក្នុងភូមិសាស្ត្រស្រុកចំនួន ៣ រួមមាន ស្រុកកំពង់ស្វាយ,​ ស្រុកស្ទោង និងស្រុកប្រាសាទបល្ល័ង្គ កំពុងប្រឈម​នឹងការខ្វះខាតទឹក។

ក្នុងស្ថានភាពនេះកាលពីរសៀលថ្ងៃ២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដឹកនាំក្រុមការងារ​ជំនាញ អញ្ជើញចុះពិនិត្យមើល និងស្វែងរកដំណោះស្រាយជូនបងប្អូនប្រជាកសិករ ។នៅក្នុងដំណើរការចុះពិនិត្យជាក់ស្ដែង ឯកឧត្តម នួន ផារ័ត្ន បានស្នើដល់​អាជ្ញាធរឃុំស្រុក ណែនាំប្រជាកសិករ សូមកុំបន្តធ្វើស្រែប្រាំងបន្ថែមទៀត ខណៈនាពេល​នេះ អាចប្រឈមនឹងបញ្ហាខ្វះខាតទឹក ។ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា ជាការកត់សម្គាល់ប្រជាកសិករ បានបូមទឹកចេញពីប្រឡាយស្ទឹងស្ទោង និងអាងទឹក ៣០ កញ្ញា ស្រកដល់បាតក្រោម ដែលជាបញ្ហាមួយ អាចនឹងធ្វើឱ្យមានការខ្វះខាត​ទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់​ប្រចាំ​ថ្ងៃនៅពេលខាងមុខ៕


ដោយ៖​ប៊ុន​រដ្ឋា

ads banner