រដ្ឋអាជ្ញាកូរ៉េខាងត្បូងចោទប្រកាន់ប្រធានាធិបតី ពីបទបះបោរ

បរទេស ៖ រដ្ឋអាជ្ញាកូរ៉េខាងត្បូង បាននិយាយថា ពួកគេបានចោទប្រកាន់លោក ប្រធានាធិបតី Yoon Suk Yeol កាលពីថ្ងៃអាទិត្យថា ជា «មេដឹកនាំ នៃការបះបោរ» ជុំវិញច្បាប់អាជ្ញាសឹករបស់លោក ដាក់ចេញ កាលពីថ្ងៃទី៣ ខែធ្នូ។

គួរបញ្ជាក់ថា បទបះបោរគឺជាឧក្រិដ្ឋកម្មមួយក្នុងចំណោមឧក្រិដ្ឋកម្មមួយចំនួន ដែលប្រធានាធិបតីកូរ៉េខាងត្បូង មិនអាចទទួលបានអភ័យឯកសិទ្ធិ នោះទេ។ ទោសសម្រាប់បទល្មើសនេះ អាចមានរហូតដល់ជាប់ពន្ធនាគារ អស់មួយជីវិត ឬ ប្រហារជីវិត។

យ៉ាងណាមិញ មេធាវីរបស់លោក Yoon Suk Yeol បានរិះគន់ការចោទប្រកាន់នេះថា ជា «ជម្រើសដ៏អាក្រក់បំផុត» និងបានអះអាងថា លោក Yoon គ្រាន់តែព្យាយាមដោះស្រាយវិបត្តិនយោបាយ ដោយប្រើវិធានការចាំបាច់ ប៉ុណ្ណោះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋអាជ្ញាបាននិយាយថា ពួកគេថា «ការចោទប្រកាន់ Yoon Suk Yeol ឱ្យឃុំខ្លួន នៅថ្ងៃនេះ ក្រោមការចោទថា ជាមេក្រុមកុបកម្ម»។ បន្ទាប់ពីត្រូវបានចោទប្រកាន់ តុលាការធម្មនុញ្ញ នឹងត្រូវសម្រេច លើអនាគតនយោបាយរបស់លោក Yoon ក្នុងពេលឆាប់ៗ នេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner