កម្លាំងចម្រុះខណ្ឌឬស្សីកែវ ផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការរៀបចំរក្សាសនិ្តសុខសណ្តាប់ធា្នប់ នាឱកាសបុណ្យ ចូលឆាំ្នចិន និងវៀតណាម ក្នុងរាជធានីភ្នំពេញ
(ភ្នំពេញ)៖ កម្លាំងចម្រុះខណ្ឌឬស្សីកែវ បានចុះផ្សព្វផ្សាយសេចក្តីណែនាំលេខ ០០១/២៥ សណន.ច ចុះថៃ្ងទី១៧ ខែមករា ឆាំ្ន២០២៥ របស់សាលារាជធានីភ្នំពេញ ស្តីពីការរៀបចំរក្សាសនិ្តសុខ សុវត្ថិភាពសណ្តាប់ធា្នប់ និងរបៀបរៀបរយសាធារណ: ក្នុងឱកាសបុណ្យចូលឆាំ្នប្រពៃណីចិន និងវៀតណាម ដោយធើ្វកិច្ចសន្យាតាមបណ្តារខុនដូ, សណ្ឋាគារ មិនឱ្យមានការដុតផាវ កាំជ្រួច ឫបង្កសម្លេងផ្ទុះគ្រប់ប្រភេទ ក្នុងបណ្ដារសងា្កត់ទាំងអស់ នៃខណ្ឌឬស្សីកែវ ។
លោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឱ្យដឹងថា ដើម្បីរក្សាបាននូវសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគម អង្គការមិនមែនរដ្ឋាភិបាល រោងចក្រ សហគ្រាស ក្រុមហ៊ុន និងសាធារណជនក្នុងរាជធានីភ្នំពេញ ដូចតទៅ៖
១-ហាមដាច់ខាត មិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ, មិនឱ្យមានការលេងល្បែងស៊ីសងគ្រប់ប្រភេទ, មិនឱ្យមានការហែក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាត ។
២-នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានា មន្ទីរអង្គភាព សមាគម អង្គការមិនមែនរដ្ឋាភិបាល រោងចក្រ សហគ្រាស ក្រុមហ៊ុន គេហដ្ឋាន ត្រូវរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សេចក្តីថ្លៃថ្នូរ និងត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ ។ ដោយឡែក ការដុតក្រដាសសែន ត្រូវប្រើធុងដែក ឬឆ្នាំងដី ដើម្បីធ្វើការដុត ហាមដាច់ខាតមិនឱ្យដុតលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវ សាធារណៈឡើយ ។
៣-ចាប់ពីពេលនេះតទៅ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការឱ្យបានម៉ឺងបំផុត កុំឱ្យមានការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចូលរាជធានីភ្នំពេញ និងត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនេះ ដែលមានតាំងលក់នៅតាមទីផ្សារ និងនៅគ្រប់ទីកន្លែងក្នុង រាជធានីភ្នំពេញ ។
៤- រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរ និងអង្គភាពជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ត្រូវផ្សព្វផ្សាយណែនាំ ដល់មន្ត្រីរាជការ កងកម្លាំងក្រោមឱវាទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យអនុវត្តតាមការណែនាំ នេះឱ្យមានប្រសិទ្ធភាព ។
៥- មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវអញ្ជើញបណ្តាសមាគមចិន និងវៀតណាម ដើម្បីផ្សព្វផ្សាយនូវខ្លឹមសារខាងលើឱ្យបានទូលំទូលាយ ។
៦- ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និង បញ្ជាការដ្ឋានយោធភូមិភាគពិសេស ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព។ ត្រូវចេញបទបញ្ជាឱ្យបានម៉ឺងម៉ាត់ដល់កម្លាំងរបស់ខ្លួន ។
៧- ជនណានៅតែបំពាន ឬប្រព្រឹត្តល្មើសមិនគោរពតាមការណែនាំខាងលើ បង្កឱ្យមានចលាចល ក្នុងសង្គម ប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈត្រូវ ទទួលទោសទណ្ឌតាមច្បាប់ជាធរមាន ។
លោកអធិការ បានបញ្ជាក់ថា អនុវត្តន៍តាមសេចក្តីណែនាំនេះ និងអនុសាសន៍ណែនាំ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលខណ្ឌឬស្សីកែវ បានធ្វើការផ្សព្វផ្សាយ តាមបណ្តារខុនដូ, សណ្ឋាគារ ក្នុងបណ្ដាសងា្កត់ទាំងអស់ នៃខណ្ឌឬស្សីកែវ មិនឱ្យមានការដុតផាវ កាំជ្រួច ឫបង្កសម្លេងផ្ទុះគ្រប់ប្រភេទ និងស្នើឱ្យចូលរួមសហការ អនុវត្តឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់ ៕
ដោយ ៖ វណ្ណលុក







