រយៈពេលជាង៦ខែនៃយុទ្ធនាការ «ពន្លកបៃតង»ក្រសួងបរិស្ថាន​បណ្តុះកូន​ឈើបានជាង៩សែនដើម

ភ្នំពេញ៖គិតចាប់ពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ក្រសួងបរិស្ថានបានបន្ត​បណ្តុះកូន​ឈើសរុបចំនួន ៩១៣ ២៦៧ ដើម ក្នុងនោះកូនត្នោតចំនួន ៦០៧ ០៣៦ ដើម, កូនឈើព្រៃ ២៨៣ ៩៤២ ដើម និង​កូនឈើហូបផ្លែចំនួន ២២ ២៨៩ ដើម ។នេះបើតាម​ប្រភពក្រសួងបរិស្ថានបញ្ជាក់នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៨។

ប្រភពដដែលបានឱ្យដឹងថា កាលពីថ្ងៃទី២៧ ខែមករា​ ក្រសួងបរិស្ថាន តាមរយៈមន្ទីរបរិស្ថានខេត្តព្រះសីហនុ ខេត្តកំ​ពង់ចាម និងខេត្តកំពត បាននាំកូនឈើដែលបានបណ្តុះសរុបចំនួន ១ ១២៣ ដើម ដើម្បីត្រៀមទុក​សម្រាប់​ចែកជូន​អាជ្ញាធរ និងប្រជាពលរដ្ឋយកទៅដាំនៅតាមមូលដ្ឋានរបស់​ខ្លួន។

គួររំលឹកថា ក្រសួងបរិស្ថានបានធ្វើការចែកកូនឈើ ក្នុងឱកាសពិព័រណ៍​ផ្សព្វផ្សាយ និងចែកកូនឈើ «ពន្លកបៃតង» កន្លងមកក្នុងគោលបំណង​បណ្តុះផ្នត់គំនិត ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់វ័យឱ្យស្រឡាញ់ដើមឈើ។

តាមរយៈយុទ្ធនាការនេះ កូនឈើចម្រុះរាប់ម៉ឺនដើម រួមមានទាំងពូជឈើ​ប្រណិត ពូជឈើលម្អ ឈើហូបផ្លៃ និងពូជឈើ​ព្រៃលិចទឹកនិងកោងកាង ត្រូវបានចែកជូនប្រជាពលរដ្ឋ យកទៅដាំដោយឥតគិតថ្លៃ។យុទ្ធនាការ​នេះគឺដើម្បី​ធានាឱ្យ​បាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថាន ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅសម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្ត្របញ្ចកោណ ជាប្រទេស​អព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០ភាគរយ នៅឆ្នាំ២០៥០៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner