ផែនការផ្តាច់ជំនួយរបស់ Donald Trump ជាប់គាំង

បរទេស ៖ នៅប៉ុន្មាននាទី មុនពេលចូលជាធរមាន គម្រោងផ្តាច់ជំនួយនិងកម្ចី រាប់រយពាន់លានដុល្លារអាមេរិក របស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានជាប់គាំង ក្រោយពេលដែលចៅក្រមអាមេរិកបានរារាំង នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC កាលពីថ្ងៃអង្គារ។

ការរារាំងមិនឲ្យចូលធរមាន តាមបទបញ្ជារបស់លោក Trump នេះ បានកើតមានឡើង ក្រោយពេលមានបណ្តឹងវ៉ា ពីសំណាក់អង្គការធ្លាប់តែទទួលជំនួយពីរដ្ឋាភិបាលអាមេរិក ដោយពួកគេចោទថា ការបង្កកមូលនិធិរបស់សេតវិមាន ដែលបានអនុម័តរួចហើយនោះ គឺជាការបំពានច្បាប់។

លោកស្រី ចៅក្រម Loren AliKhan បានលើឡើងថា ការចេញបញ្ជាឲ្យរារាំង ផែនការបស់លោក Donald Trupm គឺធ្វើឡើងដើម្បីជាការឆ្លើយតបទៅនឹងបណ្តឹង របស់អង្គការទទួលជំនួយទាំងនោះ។

ប្រធានស្តីទី នៃការិយាល័យថវិការបស់សេតវិមាន បានណែនាំភ្នាក់ងារឱ្យ ផ្អាកសកម្មភាពទាំងអស់ ដែលទាក់ទងនឹងកាតព្វកិច្ច ឬ ការផ្តល់ជំនួយហិរញ្ញវត្ថុរបស់សហព័ន្ធ ជាបណ្តោះអាសន្ន ដើម្បីផ្តល់ពេលវេលា ដល់រដ្ឋបាលថ្មី វាយតម្លៃពីភាពចាំបាច់ នៃការផ្តល់ជំនួយ និងប្រាក់កម្ចីទាំងនេះ ជាមុនសិន។

អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយថា ផែនការរបស់លោក Trump ក្នុងការផ្អាកថវិកាទាំងនេះ គឺនឹងមានភាពល្អប្រសើរ ផ្នែកពន្ធ។ លោកស្រីបាននិយាយថា ការផ្អាកការផ្តល់មូលនិធិនឹងអនុញ្ញាតឱ្យរដ្ឋាភិបាលកាត់បន្ថយការចំណាយ សម្រាប់បញ្ហាយេនឌ័រ និងកម្មវិធីភាពចម្រុះ នានាផ្សេងទៀត។

ប៉ុន្តែ ការណ៍នេះបានជំរុញឱ្យមានការខឹងសម្បារ ពីឥស្សរជនគណបក្សប្រឆាំង ខណៈដែលអ្នកទទួលបានប្រាក់កម្ចី និងជំនួយ ពីរដ្ឋាភិបាលសហព័ន្ធ ដូចជា អង្គការមិនស្វែងរកប្រាក់ចំណេញ និងអង្គការស្រាវជ្រាវ កំពុងបារម្ភខ្លាំង ពីការបាត់បង់មូលនិធិ យ៉ាងឆាប់រហ័ស បែបនេះ៕

ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner