ឯកឧត្តម ហួត ហាក់ ៖ មន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ បន្តយកចិត្តទុកដាក់បម្រើសេវាជូនពលរដ្ឋ ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត
(កំពង់ចាម)៖ ឯកឧត្តម ហួត ហាក់ អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ចាម និង ជាប្រធានក្រុមការងារគណបក្សចុះមូលស្រុកស្ទឹងត្រង់ បានស្នើឲ្យ មន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ ត្រូវបន្តការយកចិត្តទុកដាក់មើលថែរក្សាសុខទុក្ខ និងបម្រើសេវាជូនប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។ ស្របតាមទិសដៅ និងគោលនយោបាយរបស់គណបក្ស ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា គឺឲ្យមន្ត្រីគណបក្សទាំងអស់ ត្រូវចុះជួបប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ដើម្បីដឹងពីសុខទុក្ខការរស់នៅ និងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃផងដែរ ។
ឯកឧត្តម ហួត ហាក់ បានលើកឡើងបែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគាស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដោយមានការចូលរួមពី ឯកឧត្តម អ៊ុន ចាន់ដា ប្រធាន គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ផងដែ ។
ឯកឧត្តម ហួត ហាក់ បានកោតសសើរដល់ថ្នាក់ដឹកនាំ និងក្រុមការងារគណបក្ស ដែលបានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន ក្នុងការកសាងស្នាក់ការឃុំទួលសំបួរនេះ ដើម្បីគណបក្ស ពោលគឺធ្វើយ៉ាងណាឲ្យគណបក្សប្រជាជនកម្ពុជានៅតាមមូលដ្ឋានរឹងមាំ ។
លោក ហេង វុទ្ធី ប្រធាន ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានឃុំទួលសំបួរ និងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ បានឲ្យដឹងថា ថវិកាដែលបានកសាងស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំទួលសំបួរនេះ គឺបានមកពីការចូលរួមពីថ្នាក់ដឹកនាំ ក្រុមការងារ និងសប្បុរសជន ហើយការចំណាយលើ ការសាងសង់រួមមាន ៖ របង បន្ទប់ទឹក និងអគាស្នាក់ការ ចំណាយ ថវិការ អស់ប្រមាណជា ៣៦១៦៨ដុល្លារ សហរដ្ឋអាមេរិក៕
ដោយ ៖ លី ពៅ
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-03_10-50-35-1024x683.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-03_10-50-30-1024x683.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-03_10-50-29-1024x683.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-03_10-50-27-1024x683.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-03_10-50-26-1024x683.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-03_10-50-25-767x1024.jpg)