ឯកឧត្តម អ៊ុ រាត្រី កោតសរសើរសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ដែលបានខិតខំប្រឹងប្រែង ដើម្បីបុព្វហេតុមនុស្សធម៌
(បន្ទាយមានជ័យ)៖ ឯកឧត្តម អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បានកោតសរសើរ ដោយស្មោះចំពោះគណៈកម្មាធិការសាខាព្រមទាំងមន្ត្រីប្រតិបត្តិទាំងអស់ ដែលបានខិតខំប្រឹងប្រែង យកចិត្តទុកដាក់លះបង់ពេលវេលាកម្លាំងកាយចិត្តក្នុងការជួយសង្គ្រោះ អ្នកងាយរងគ្រោះនិង រងគ្រោះ ពង្រឹងកម្លាំងសកម្មភាពមូលដ្ឋាន ក្នុងការលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិដើម្បីបុព្វហេតុមនុស្សធម៌នៅគ្រប់ទីកន្លែងដែលពុំទុកឲ្យនរណាម្នាក់អត់អាហារស្លាប់នោះឡើយ ។
ការថ្លែងនូវការកោតសរសើរនេះ ក្នុងកិច្ចប្រជុំ ពិភាក្សា ស្តីពីការរៀបចំសន្និបាត អាណត្តិ ទី៦ និងត្រៀមប្រារព្ធ ពិធីខួបលេីកទី១៦២ ទិវា ៨ឧសភា របស់ សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ។
ឯកឧត្តម អ៊ុ រាត្រី បានលើកឡើងថា កិច្ចប្រជុំនាថ្ងៃនេះ ទី១ សុំការពិនិត្យពិភាក្សា លើសេចក្ដីព្រាង សេចក្ដីសម្រេចស្ដីពីការចាត់តាំង វិធានការលើ គណៈកម្មការ អនុគណៈកម្មការរួម ដើម្បីធ្វើការរៀបចំសន្និបាត អាណត្តិទី៦ ។ ទី២សុំការពិនិត្យពិភាក្សាបេក្ខជនគណៈកម្មការអាណត្តិទី៥ នឹងឈានទៅអាណត្តិទី៦ និងទី៣ សុំការពិនិត្យពិភាក្សាការងារត្រៀមរៀបចំប្រារព្ធខួបទី១៦២ ទិវា៨ឧសភា ២០២៥ នៅថ្នាក់សាខាខេត្ត ៕
ដោយ / គ្រី សម្បត្តិ