គូស្វាមីភរិយា 5គូ ឈ្នះរង្វាន់ដំណើរកម្សាន្តទៅក្រេបទឹកឃ្មុំនៅកោះម៉ាល់ឌីវ ពីហ្វាន់តា និងស្ព្រៃ

ភ្នំពេញ ៖ កម្មវិធីផ្តល់សំណាងពី ហ្វាន់តា និងស្ព្រៃ សម្រាប់គូស្វាមីភរិយាថ្មី បានបិទបញ្ចប់ដោយក្តីរីករាយបំផុត ខណៈដែលគូស្វាមីភរិយាចំនួន 5គូ បានឈ្នះរង្វាន់ និងកំពុងធ្វើដំណើរកម្សាន្តទៅក្រេបទឹកឃ្មុំក្នុងក្តីស្រមៃរបស់ពួកគេនៅកោះម៉ាល់ឌីវ។

ការប្រកាសអ្នកឈ្នះរង្វាន់ដ៏គួរឱ្យរំភើបរីករាយនេះ បានធ្វើឡើងនៅផ្សារ Eden Garden Mall រាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ។ អ្នកតំណាងក្រុមហ៊ុនបានមានប្រសាសន៍ថា ហ្វាន់តា និងស្ព្រៃ តែងតែបង្កើតបរិយាកាសសប្បាយរីករាយដ៏រស់រវើក និងស្រស់ស្រាយគ្រប់កម្មវិធី ដែលនេះសបញ្ជាក់ឱ្យឃើញថា ហ្វាន់តា និងស្ព្រៃ គឺជាដៃគូដ៏អស្ចារ្យបំផុតសម្រាប់ការប្រារព្ធពិធីអាពាហ៍ពិពាហ៍ដ៏រីករាយដែលមិនអាចបំភ្លេចបាន។

ជាមួយគ្នានេះ ក្រុមហ៊ុនក៏សូមអបអរសាទរដល់គូស្វាមីភរិយាចំនួន ២០គូទៀត ដែលបានឈ្នះរង្វាន់ ទូរទស្សន៍ទំហំ ៥២អ៉ីញចំនួន ២០គ្រឿង សម្រាប់ប្រើប្រាស់នៅក្នុងគេហដ្ឋានរបស់គូស្វាមីភរិយាថ្មី។ តំណាងក្រុមហ៊ុនបន្ថែមថា ការផ្តល់ជូនរង្វាន់របស់ ហ្វាន់តា និងស្ព្រៃដល់គូស្វាមីភរិយាក្នុងពិធីអាពាហ៍ពិពាហ៍នេះ គឺជាសក្ខីភាពមួយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការនាំយកភាពរីករាយឱ្យជីវិតកាន់តែស្រស់ស្រាយជូនអតិថិជន។

តំណាងក្រុមហ៊ុនបានបញ្ជាក់ទៀតថា ការផ្តល់រង្វាន់សម្រាប់គូស្វាមីភរិយាក្នុងពិធីអាពាហ៍ពិពាហ៍ពី ហ្វាន់តា និងស្ព្រៃ គឺទើបតែចាប់ផ្តើមប៉ុណ្ណោះ កម្មវិធីចាប់រង្វាន់បន្ទាប់នឹងប្រព្រឹត្តទៅម្តងទៀតនៅខែកក្កដា ឆ្នាំ២០២៥ខាងមុខ។ សូមកុំអោយឱកាសបន្ទាប់នេះរំលងអោយសោះ។ លក្ខខណ្ឌដើម្បីចូលរួម៖

  1. គ្រាន់តែជាវផលិតផល កូកា-កូឡា ស្ព្រៃ ហ្វាន់តា និងទឹកសូដាស្វេបស៍ (Coca-Cola, Sprite, Fanta & Schweppes) ចំណុះ 330ម.ល ឬ 1.5លីត្រសម្រាប់ពិធីរៀបអាពាហ៍ពិពាហ៍ នៅតាមទីតាំងហាងលក់។

ភេសជ្ជៈបោះដុំនៅទូទាំង២៥ខេត្ត-ក្រុង

  1. បំពេញរាល់ព័ត៌មានផ្ទាល់ខ្លួនលើបណ្ណផ្សងសំណាង សម្រាប់ឱកាសឈ្នះរង្វាន់ដោយការចាប់ឆ្នោត
    លោកអ្នកអាចជាគូស្វាមីភរិយា ដែលមានឱកាសឈ្នះរង្វាន់ដ៏ពិសេសពីហ្វាន់តា និងស្ព្រៃ៕ អត្ថបទ ៖ ឈឹម ទីណា
ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner