គុណភាពខ្យល់នៅកម្ពុជាក្នុងថ្ងៃទី៣ ខែកុម្ភៈសន្ទស្សន៍គុណភាពខ្យល់ “ល្អ”

ភ្នំពេញ៖ក្រសួងបរិស្ថានបានចេញសេចក្តីជូនដំណឹងអំពីស្ថានភាពគុណភាព ខ្យល់នៅក្នុងប្រទេសកម្ពុជាសម្រាប់ថ្ងៃទី៣ ខែកុម្ភៈឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៤៧.៤៥ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍ គុណភាព ខ្យល់ (Air Quality Index) គឺ “ល្អ”។

សម្រាប់សន្ទស្សន៍គុណភាពខ្យល់តាមបណ្តាខេត្តនីមួយៗមានដូចជា៖

*ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់ មាន៖ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តមណ្ឌលគីរី ខេត្តស្វាយរៀង ខេត្តក្រចេះ ខេត្តតាកែវ និងខេត្តត្បូងឃ្មុំ
*ពណ៌បៃតងៈ គុណភាពខ្យល់ល្អមានខេត្តបាត់ដំបង ខេត្តកំពង់ចាម រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តរតនគិរី ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តព្រះវិហារ
*ពណ៌លឿងៈ ខេត្តបន្ទាយមានជ័យ ខេត្តកណ្តាល ខេត្តពោធិ័សាត់ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តស្ទឹងត្រែង ខេត្តកោះកុង ខេត្តប៉ៃលិន និងខេត្តឧត្តរមានជ័យ៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner