សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចជំនួបរវាងឯកឧត្តម កែវ រ៉េមី និង ទីប្រឹក្សាទូតសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជា​មា​និត​កូរ៉េ ប្រចាំកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការ សិទ្ធិ​មនុស្សកម្ពុជា (គ.ស.ម.ក.) បានអនុញ្ញាតឱ្យ លោក ផាក ធុលជុន ទីប្រឹក្សា នៃស្ថានទូតសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជា​មានិតកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅសាលប្រជុំ គ.ស.ម.ក. នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម កែវ រ៉េមី បានអបអរសារទរដល់ លោក ផាក ឆុលជុន ដែលត្រូវ បានរដ្ឋាភិបាលនៃសាធារណរដ្ឋ​ប្រជា​ធិបតេយ្យប្រជាមានិតកូរ៉េ ផ្តល់ការទុកចិត្ត និងបានតែងតាំងជា ទីប្រឹក្សា នៃស្ថានទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា។

លោក ផាក ធុលជុន បានថ្លែងអំណរគុណ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី និងបានកោត សរសើរចំពោះការរក្សាទំនាក់ទំនងយ៉ាងល្អ ជាមួយស្ថានទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។ ទន្ទឹមនេះ លោក ផាក ធុលជុន បានបញ្ជាក់ថាស្ថានទូតសាធា​រណ​រដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតកូរ៉េប្រចាំ ព្រះរាជាណាចក្រកម្ពុជា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ គ.ស.ម.ក.។

កិច្ចជំនួបនេះ បានប្រព្រឹត្តទៅក្រោមបរិយាកាសស្និទស្នាល និងការ​យោគ​យល់ ព្រមទាំងសម្រេច បានលទ្ធផលគួរជាទីពេញចិត្ត៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner