កូរ៉េខាងជើងថ្កោលទោសសម្តីប្រមុខការទូតអាមេរិក ដែលហៅប្រទេសខ្លួនជា “រដ្ឋបំពានច្បាប់អន្តរជាតិ “

ព្យុងយ៉ាង ៖ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បានថ្កោលទោសពាក្យសម្តីរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រ៉ាប់បាយអូ ចំពោះការហៅប្រទេសនេះថា ជារដ្ឋបំពានច្បាប់អន្តរជាតិ និងបង្កការគំរាមកំហែងដល់សន្តិសុខប្រទេសដទៃ។

អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បានសង្កត់ធ្ងន់ថា ការកត់សម្គាល់បែបនេះ មិនបានបង្ហាញពីការផ្លាស់ប្តូរគោលនយោបាយអរិភាពរបស់សហរដ្ឋអាមេរិកចំពោះកូរ៉េខាងជើងនោះទេ។

បើតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង អ្នកនាំពាក្យបានបរិហារ និងប្រឆាំងយ៉ាងខ្លាំង ចំពោះវោហាសាស្រ្តអរិភាពដែលធ្វើឡើងដោយលោក រ៉ាប់បាយអូ ដោយហៅវាថា ជាការញុះញង់នយោបាយយ៉ាងធ្ងន់ធ្ងរ ដែលផ្ទុយទាំងស្រុងទៅនឹងគោលការណ៍នៃច្បាប់អន្តរជាតិ។

ជាពិសេស គឺការគោរពអធិបតេយ្យភាពរបស់គ្នាទៅវិញទៅមក និងការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក។

ហើយការលើកឡើងបែបនេះរបស់លោក រ៉ាប់បាយអូ បានបញ្ជាក់សាជាថ្មីអំពីគោលនយោបាយអរិភាពរបស់អាមេរិកចំពោះកូរ៉េខាងជើង និងបានបង្ហាញពីអាកប្បកិរិយាខុសឆ្គងរបស់រដ្ឋបាលអាមេរិកថ្មី ចំពោះទីក្រុងព្យុងយ៉ាង។

បើតាមអ្នកនាំពាក្យដដែល កូរ៉េខាងជើងនឹងមិនអត់ឱន ចំពោះការបង្កហេតុណាមួយរបស់អាមេរិកទេ ហើយនឹងចាត់វិធានការយ៉ាងតឹងរ៉ឹងទៅតាមនោះដូចរាល់ដង៕

ប្រភព ៖ AFP ប្រែសម្រួល៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner