មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងដឹកនាំបង្ក្រាបបទល្មើសដឹកលៀស៨៣តោនដោយខុសច្បាប់
កំពង់ឆ្នាំង៖ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង លោកវរសេនីយ៍ទោ ប៊ី រស្មីចន្នី មេបញ្ជាការរងសហការជាមួយកងពលតូចលេខ៧០ បញ្ជាការដ្ឋានទ័ពពិសេស៩១១ និងយោធភូមិភាគទី៥ បានប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទលៀសរួមនៅចំណុចផែនេសាទ នៃភូមិឆ្នុកទ្រូឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ក្នុងប្រតិបត្តិការបង្ក្រាបលើទូកចំនួនបួនគ្រឿង រថយន្តចំនួនបួនគ្រឿង និងលៀសចំនួន ១ ០៣៨ការ៉ុង មានទម្ងន់ប្រមាណជាង ៨៣តោន ដែលនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដឹកឆ្លងកាត់តាមភូមិផាត់សណ្ដាយ ចូលមកផែនេសាទក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ។
ដោយឡែកកាលព្រឹកថ្ងៃទី៤ ខែកុម្ភៈឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំកម្លាំងដឹកលៀសដែលបង្រ្កាបបានទៅចាក់លែងចូលក្នុងដែននេសាទវិញ។ ដោយឡែកទូក និងរថយន្ត ដែលប្រព្រឹត្តបទល្មើសត្រូវបានប្រគល់ជូនទៅខាងរដ្ឋបាលជលផល ដើម្បីចាត់ការតាមនីតិវិធីស្ដីពីច្បាប់រដ្ឋបាលជលផល ៕
ដោយ៖សុខ គឹមសៀន