ស្លូវេនីជោគជ័យផលិតយន្តហោះដ្រូនអគ្គិសនីដឹកទំនិញ ២៧០ គីឡូក្រាមក្នុងមួយជើង

ជួបហ្សាណា ៖ Nuuva V300 ជាប្រភេទយន្តហោះគ្មានមនុស្សហាយប្រ៊ីដ (អគ្គិសនី-អាគុយ) ចុះចតបញ្ឈរ (VTOL) របស់ក្រុមហ៊ុន Pipistrel Aircraft ដែលត្រូវបានរចនាឡើងសម្រាប់ការដឹកជញ្ជូនចម្ងាយឆ្ងាយ និងប្រតិបត្តិការការពារជាតិឯកទេស បានបញ្ចប់ការហោះហើរសាកល្បងជាលើកដំបូងដោយជោគជ័យ នៅទីក្រុង Ajdovscina ប្រទេសស្លូវេនី។

ព្រឹត្តិការណ៍ដ៏សំខាន់នេះ នឹងធ្វើឱ្យក្រុមហ៊ុន Pipistrel កាន់តែខិតទៅជិតការដាក់ពង្រាយយន្តហោះគ្មានមនុស្សបើកដឹកទំនិញបើកខ្លួនឯង ដែលក្រុមហ៊ុននេះបានសន្យាថា នឹងធ្វើបដិវត្តការដឹកជញ្ជូនតាមផ្លូវអាកាស ជាមួយនឹងសមត្ថភាពផ្ទុកទម្ងន់ជាង ២៧០គីឡូក្រាម និងហោះក្នុងចម្ងាយជាង ៤៨០គីឡូម៉ែត្រ។

យន្តហោះគ្មានមនុស្សបើក Nuuva V300 នឹងផ្តល់នូវដំណោះស្រាយដ៏ងាយស្រួល សម្រាប់ការដឹកជញ្ជូនទំនិញ ជំនួយមនុស្សធម៌ និងកម្មវិធីការពារជាតិ។ លើសពីការដឹកជញ្ជូន យន្តហោះដ្រូននេះ ត្រូវបានរំពឹងថា នឹងគាំទ្រដល់ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ ព្រមទាំងបេសកកម្មសង្គ្រោះគ្រោះមហន្តរាយ។

មិនត្រឹមតែប៉ុណ្ណោះ សមត្ថភាពរបស់វា ក៏អាចធ្វើប្រតិបត្តិការនៅតំបន់ដាច់ស្រយាល ឬតំបន់ងាយមានជម្លោះផងដែរ ខណៈចំនុចពិសេសទាំងអស់នេះ នឹងធ្វើឱ្យវាក្លាយជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់អង្គភាពយោធា និងកិច្ចការមនុស្សធម៌។

របកគំហើញរបស់ក្រុមហ៊ុន Pipistrel នៅក្នុងបច្ចេកវិទ្យាយន្តហោះដ្រូនកូនកាត់ (hybrid-electric) VTOL អាចកំណត់ស្តង់ដារថ្មីមួយ សម្រាប់ការដឹកជញ្ជូនតាមផ្លូវអាកាស ដែលវានឹងជួយត្រួសត្រាយផ្លូវ សម្រាប់កម្មវិធីពាណិជ្ជកម្ម និងពង្រឹងវិស័យការពារជាតិ៕

ប្រភព ៖ Defence Blog ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner