ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជំរុញឱ្យ វិទ្យាស្ថានជាតិសុខភាពសាធារណៈ បង្កើនកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ជាមួយភាគីពាក់ព័ន្ធ
(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល កោតសរសើរដល់វិទ្យាស្ថានជាតិសុខភាពសាធារណៈ ដែលបានរៀបចំ “វេទិកាជំរុញកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រ រវាងវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងភាគីពាក់ព័ន្ធ”ដ៍មានសារៈសំខាន់នេះ ដើម្បីកៀរគរការចូលរួមពីភាគីពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ក្នុងការងារពង្រឹងវិទ្យាស្ថាន និងសម្រេចចក្ខុវិស័យរបស់ខ្លួន ។ ដែលពិធីនេះរៀបចំឡើង នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ។
វេទិកាជំរុញកិច្ចសហប្រតិបត្តិការនេះ មានគោលបំណងចម្បង ដើម្បីបង្ហាញពីគោលដៅ និងផែនការយុទ្ធសាស្ត្រ៥ឆ្នាំ ២០២៦-២០៣០ របស់វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមជួយអភិវឌ្ឍវិទ្យាស្ថានកន្លងមក ។
វិទ្យាស្ថានជាតិសុខភាពសាធារណៈ គឺជាសេនាធិការបច្ចេកទេសវិទ្យាសាស្រ្តរបស់ក្រសួងសុខាភិបាល ដែលមានបេសកកម្មចូលរួមលើកកម្ពស់សុខភាពប្រជាពលរដ្ឋកម្ពុជា យ៉ាងច្រើន ។
វិទ្យាស្ថានជាតិសុខភាពសាធារណៈ បាន និងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងប្រពន្ធ័សុខាភិបាល និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនៃសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការពង្រឹងវិស័យសុខាភិបាល និង វិស័យអប់រំ ដែលវិស័យទាំងពីរនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងប្រទេសកម្ពុជាឱ្យឈានទៅសម្រេចចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបំពាក់គ្រឿងឥស្សរិយយស មេដាយការងារដល់ថ្នាក់ដឹកនាំ សាស្រ្តាចារ្យនៃវិទ្យាស្ថានជាតិ និងភាគីពាក់ព័ន្ធ ចំនួន ២០រូប ដែលបានចូលរួមយ៉ាងសកម្មក្នុងការជួយអភិវឌ្ឍវិទ្យាស្ថានក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ៕
ដោយ ហេង សម្បត្តិ+ ថេត វិចិត្រ
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-05_08-27-53-1024x745.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-05_08-27-55-1024x690.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-05_08-27-57-1024x665.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-05_08-27-59-1024x742.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-05_08-28-00-1024x730.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-05_08-28-02-1024x779.jpg)
![](https://asset.ams.com.kh/central/media/2025/02/photo_2025-02-05_08-28-04-1024x682.jpg)