កម្ពុជា ចូលរួមក្បួនដង្ហែ ឈីងហ្គេលើកទី៤ រំពឹងខ្ពស់ទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវអន្តរជាតិផ្តោតខ្លាំមកលើទស្សនីភាពរបស់កម្ពុជា

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ មន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានថ្លែងទាំងជំនឿចិត្តខ្ពស់ថា ទស្សនីភាពរបាំរបស់កម្ពុជា ដែលបង្ហាញនៅក្នុងក្បួនដង្ហែ ឈីងហ្គេ នៅប្រទេសសិង្ហបុរី និងទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវអន្តរជាតិខ្លាំងផ្តោតមកលើកម្ពុជា។

ក្រុមសិល្បៈករសិល្បៈការិនីកម្ពុជារបស់សហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក .ជាច្រើនរូប ក្រោមការដឹកនាំរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក ជំទាវ សិត សុម៉ាលី អនុរដ្ឋលេខាធិការ ឯកឧត្តម ព្រឿង ឈាង ទីប្រឹក្សា និង អ្នកគ្រូ ចាប ចំរើនតុលា គ្រូសាលាមធ្យមវិចិត្រសិល្បៈនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នាយប់ថ្ងៃទី៤ ខែ កុម្ភៈ បានចេញដំណើរទៅចូលរួមក្នុងក្បួនដង្ហែឈីហ្គេ នៅប្រទេស សិង្ហបុរី ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៨ ខែ កុម្ភៈ ឆ្នាំ២០២៥។

ថ្លែងមុនហោះទៅកាន់ប្រទេសសិង្ហបុរី អ្នកគ្រូ ចាប ចំរើនតុលា បានគូបញ្ជាក់ថា ទស្សនីភាពរបាំដែលកម្ពុជានាំយកទៅសម្តែងក្នុងក្បួនដង្ហែឈីហ្គេរបស់ប្រទេសសិង្ហបុរី ដែលជាការចូលរួមរបស់កម្ពុជាជាលើកទី៤នេះ គឺជារបាំទស្សនីភាពបុរាណលាយនិងសហសម័យ ក្រោមប្រធនបទ ជីវិត ដែលបានបង្ហាញអំពីភោគផលកសិកម្មរបស់ប្រទេសកម្ពុជា ដែលឆ្លុះបញ្ចាំងអំពីការរស់នៅដោយមានសុភមង្គលរបស់ប្រជាជនកម្ពុជា ដោយពឹងផ្អែកលើវិស័យកសិកម្មជាចម្បង។

អ្នកគ្រូ រំពឹងខ្ពស់ថា ទស្សនីភាពរបាំបុរាណលាយជាមួយនិងសហសម័យរបស់កម្ពុជា និងទាក់ទាញអន្ទងចិត្តទស្សនិកជនដែលជាភ្ញៀវអន្តរជាតិ ផ្តោតអារម្មណ៍ខ្លាំងមកមើលកម្ពុជា ដ្បិតសិល្បៈរបាំងរបស់កម្ពុជាមានការអភិវឌ្ឍតាមសម័យកាល ដែលធ្វើឱ្យភ្ញៀវអន្តរជាតិកោតសសើរពីការវិឌ្ឍរបស់កម្ពុជា។

ក្បួនដង្ហែឈីងហ្គេរបស់ប្រទេសសិសង្ហបុរី សម្រាប់កម្ពុជាបានចូលរួម៣លើកន្លងមកហើយ ដោយលើកទី១ក្នុងឆ្នាំ២០១៧ លើកទី២ ក្នុងឆ្នាំ២០១៩ និងលើកទី៣ ឆ្នាំ២០២៣ ។ ក្បួនដង្ហែឈីងហ្គេ នឹងប្រព្រឹត្តិជាផ្លូវការរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី៨ ខែ កុម្ភៈ ឆ្នាំ២០២៥ មាន៧ប្រទេសចូលរួម ។ សម្រាប់ក្រុមសិល្បៈកម្ពុជា ដឹកនាំដោយឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner