ជីវប្រវត្តិសង្ខេប តា ម៉ុក

ជីវប្រវត្តិសង្ខេប ឈិត ជឿន ហៅ តា ម៉ុក អតីតមេភូមិភាគនិរតី ជាបុគ្គលដែលល្បីរន្ទឺខាងបញ្ជា និងសម្លាប់មនុស្សគ្មានញញើតដៃ។ តាម៉ុក ជាជនសកម្មបំផុតក្នុងអំឡុងពេលធ្វើវិសុទ្ធកម្មផ្ទៃក្នុងបក្ស ក្នុងការចាប់ចង និងសម្លាប់កម្មាភិបាល យុទ្ធជន ឬប្រជាជនស្លូតត្រង់តាមបណ្តាភូមិភាគនានា ដែលអង្គការចោទថាខ្មាំង។ ប្រជាជន និងកម្មាភិបាលខ្មែរក្រហមខ្លួនឯង រាប់ពាន់នាក់ត្រូវបានសម្លាប់ក្រោមស្នាដៃមេពេជឃាតរូបនេះ។  តាម៉ុក គឺមេដឹកនាំខ្មែរក្រហមក្បាលរឹងបំផុត ដែលមិនព្រមចុះចូលធ្វើសមាហរណកម្មជាមួយរដ្ឋាភិបាល។ មិនត្រឹមតែប៉ុណ្ណោះតាម៉ុក បានចាប់មេរបស់ខ្លួន ប៉ុល ពត ដែលជាមនុស្សដែលតាម៉ុកគោរពបំផុត ដាក់គុក និងនាំមកកាត់ទោសនៅចំពោះមុខប្រជាជន នៅឆ្នាំ១៩៩៧។ ប៉ុល ពត និងបក្ខពួក ត្រូវបានកាត់ទោសឱ្យជាប់គុកអស់មួយជីវិត៕

_________________

ស្រាវជ្រាវដោយ៖ សច្ចធម៌ប្រវត្តិសាស្រ្ត

#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើររបស់កម្ពុជា #តាម៉ុក #មេទ័ពខ្មែរក្រហម #ប្រល័យពូជសាសន៍ #របបប្រជាធិបតេយ្យ #ប៉ុលពត

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកផ្សព្វផ្សាយ នៃសច្ចធម៌ប្រវត្តិសាស្រ្ដ
ads banner
ads banner
ads banner