ឥណ្ឌាស្នើមន្ត្រីកុំប្រើកម្មវិធី AI ខ្លាចបែកធ្លាយឯកសារ
បរទេស៖ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌាបានស្នើឱ្យមន្ត្រីជៀសវាងការប្រើប្រាស់ ឧបករណ៍ AI ដូចជា ChatGPT, DeepSeek ក្នុងគោលបំណងផ្លូវការ ដោយលើកឡើងពីហានិភ័យ ដែលបង្កឱ្យមានការបែកធ្លាយឯកសារសម្ងាត់ និងទិន្នន័យ របស់រដ្ឋាភិបាល នេះបើតាមកាសែត CNA នៅថ្ងៃពុធនេះ។
ការហាមឃាត់នេះ បានមានឡើង ស្របពេលដែល ក្រុមហ៊ុន OpenAI ដែលបង្កើត ChatGPT កំពុងប្រឈមមុខនឹងបញ្ហា ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយកំពូលរបស់ប្រទេសឥណ្ឌា ជុំវិញការរំលោភសិទ្ធិអ្នកនិពន្ធ ហើយក៏កើតមាន មុនពេលមេធំ OpenAI គឺ លោក Sam Altman ជួបរដ្ឋមន្ត្រីក្រសួងព័ត៌មានឥណ្ឌា នៅថ្ងៃពុធនេះ។
យ៉ាងណាមិញ អ្នកតំណាងសម្រាប់ក្រសួងហិរញ្ញវត្ថុ របស់ប្រទេសឥណ្ឌា ព្រមទាំង ChatGPT និង DeepSeek មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយ ពីសំណាក់ សារព័ត៌មាន រ៉យទ័រ នោះទេ។ តែមន្ត្រីក្រសួងហិរញ្ញវត្ថុ បីរូប បាននិយាយថា បំរាមនេះ គឺជារឿងពិត ដោយបានកំណត់ ឲ្យមាន នៅក្នុងសប្តាហ៍នេះ។ រ៉យទ័រ ក៏មិនអាចបញ្ជាក់ភ្លាមៗថា តើការណែនាំ ស្រដៀងគ្នានេះ ត្រូវបានដាក់ចេញ សម្រាប់ក្រសួងផ្សេងទៀត របស់ឥណ្ឌាដែរ ឬ យ៉ាងណាទេ៕
ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត