គុណភាពខ្យល់កម្ពជានៅថ្ងៃទី៥ ខែកុម្ភៈ គិតជាសន្ទស្ទ«ល្អណាស់»

(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានចេញសេជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច​ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ២៣.៩៩ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។

យោងតាមសេចក្តីជូនដំណឹងនេះបានបញ្ជាក់ពីបណ្តារាជធានី ក្រុង ខេត្តមួយចំនួនដូចជា ៖

*ពណ៌ខៀវ ៖ គុណភាពខ្យល់ល្អណាស់មានខេត្តបន្ទាយមានជ័យ ខេត្តកំពង់ឆ្នាំង ខេត្តបាចក្តីត់ដំបង ខេត្តកំពង់ចាម​ រាជធានីភ្នំពេញ​ ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង​ ខេត្តកំពត ខេត្តស្វាយរៀង​ ខេត្តក្រចេះ ខេត្តរតនគិរី​ ខេត្តកែប ខេត្តស្ទឹងត្រែង ខេត្តកំពង់ធំ​ ខេត្តឧត្តរមានជ័យ ខេត្តមណ្ឌលគីរី ខេត្តព្រះវិហារ ​ខេត្តតាកែវ និងខេត្តត្បូងឃ្មុំ

*ពណ៌បៃតង ៖ គុណភាពខ្យល់ល្អមាន ខេត្តកណ្តាល ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តប៉ៃលិន​

*ពណ៌លឿង ៖ ខេត្តកោះកុង និងខេត្តពោធិ៍សាត់ ៕

ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ ក្រុមOB

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner