អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដាក់ឱ្យ​ដំណើរ​ការពិព័រណ៍រូបថត “មេរៀនពី​អតីតកាល​ដើមបណ្ដឹងរដ្ឋ​ប្បវេណី”

(ភ្នំពេញ)៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) នឹង​រៀបចំកម្មវិធីប្រកាសដាក់ឱ្យដំណើរការពិព័រណ៍រូបថត “មេរៀន​អតីតកាល – ដើមបណ្តឹងរដ្ឋប្បវេណី” ដែលជាផ្នែកមួយ នៃគម្រោង​សំណង “អណ្ដើកក្លាហាន” និង”ប្រព័ន្ធផ្សព្វផ្សាយសហគមន៍អំពី​ប្រជាជនចាមក្នុងរបបខ្មែរក្រហម” ។

គម្រោងនេះត្រូវបានទទួលស្គាល់ដោយអង្គជំនុំជម្រះសាលាដំបូងនៃ អ.វ.ត.ក. នៅក្នុងសំណុំរឿង ០០២/០២ ហើយត្រូវបានអនុវត្តចប់​សព្វគ្រប់ដោយសមាគមវប្បធម៌ កម្ពុជា អាឡឺម៉ង់។

ពិធីនេះនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៣៖៣០នាទីរសៀលតទៅ ក្នុងអគារអនុវត្តមុខ​ងារ​សេស​សល់​របស់ អ.វ.ត.ក. ជាប់របងខាងលិចនៃអគារមិត្តភាពរបស់ទីស្តី​ការ​គណៈរដ្ឋមន្ត្រី ដោយមានការចូលរួមពីភ្ញៀវជាតិ អន្ដរជាតិ ដើមបណ្ដឹងរដ្ឋប្បវេណី យុវជន និងអង្គការសង្គមស៊ីវិល សរុបប្រមាណ៧០រូប។

ការតាំងពិព័រណ៍នេះមិនមែនគ្រាន់​តែជា​ការប្រមូលផ្តុំនៃរូបភាពប៉ុណ្ណោះទេ វាជាសក្ខីភាពដ៏មានអំណាច​ដែល​បង្ហាញពីភាពអត់ធ្មត់ ភាពក្លាហាន និងស្មារតីដ៏រឹងមាំរបស់​អ្នកដែល​បានរស់រានមានជីវិតពីទំព័រដ៏ឈឺចាប់មួយនៅកម្ពុជាយើង។ រូបភាពទាំងនេះមិនមែនគ្រាន់តែពណ៌នាអំពីអតីតកាលនោះទេ ប៉ុន្តែជាមេរៀនដែលយើងរៀនពីរឿងរ៉ាវទាំងនេះ ជាពិសេសគឺ​ឱ្យយុវជនជំនាន់ក្រោយបានដឹងពីបទពិសោធន៍ដែលដើមបណ្តឹងរដ្ឋប្បវេណីបានឆ្លងកាត់ក្នុងរបបខ្មែរក្រហម និងដើម្បីធានាថា​ប្រវត្តិសាស្រ្តនឹងមិនកើតឡើងជាថ្មីម្តងទៀត៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner