សភាពាណិជ្ជកម្មកម្ពុជានឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មជីអេស១ ៨៨៤ (GS1 884 EXPO) ព្រមទាំងតាំងបង្ហាញផលិតផល ២៥ខេត្ត-ក្រុង រយៈពេល ៣ថ្ងៃ

ភ្នំពេញ ៖ ស្ថាប័នជីអេស១កម្ពុជា នៃសភាពាណិជ្ជកម្មកម្ពុជានឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មជីអេស១ ៨៨៤ (GS1 884 EXPO) ដែលនឹងចាប់ផ្តើមបើកការតាំងពិពរណ៍ចាប់ពីថ្ងៃទី១២ ដល់ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាពីម៉ោង ៩:០០នាទីព្រឹក ដល់ ៩:០០នាទីយប់ នៅទីតាំង The Factory Phnom Penh។

ពិព័រណ៍ពាណិជ្ជកម្មនេះ អនុញ្ញាតឲ្យភ្ញៀវជាតិ និងអន្តរជាតិចូលរួមដោយសេរី ជាមួយកម្មវិធីជាច្រើន រួមមានទស្សនីយ ភាពចម្រុះ ការតាំងបង្ហាញផលិតផលមកពី ២៥ខេត្ត-រាជធានី កម្មវិធីកម្សាន្តសប្បាយៗ និងមានម្ហូបអាហារដ៏ច្រើន សម្បូរបែប ដែលសក្តិសមបំផុតសម្រាប់ក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រលាញ់របស់អ្នកមកលេងកម្សាន្ត។

ក្នុងកម្មវិធីនេះផងដែរ ក៏មានអមបញ្ចូលនូវសិក្ខាសាលាលើប្រធានបទសំខាន់ៗ ដើម្បីចែករំលែកដោយឥតគិតថ្លៃ ក្នុងគោលបំណង៖ ១) ជំរុញ និងផ្សព្វផ្សាយផលិតផលសក្ដានុពលកម្ពុជា ២) បង្កើនចំណេះដឹងអំពីការប្រើប្រាស់ស្លាកសញ្ញា ស្តង់ដារលើផលិតផល និងប្រព័ន្ធផលិតកម្ម។ ៣) ចំចំណេះដឹងអំពីការទទួលបានការផ្តល់ហិរញ្ញប្បទាន និងធានារ៉ាប់រងសម្រាប់សហគ្រាស ៤) ជំរុញ ការតភ្ជាប់ទំនាក់ទំនង និងពង្រីកភាពជាដៃគូរពាណិជ្ជកម្មក្នុងវិស័យឯកជន។

តាមរយៈសិក្ខាសាលានេះ នឹងផ្តល់ឱកាសក្នុងការផ្សព្វផ្សាយឱ្យបានទូលំទូលាយក្នុងការស្វែងរកទីផ្សារផលិតផល ទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាសំដៅស្វែងរកអ្នកវិនិយោគ ព្រមទាំងដៃគូសហការដើម្បីអភិវឌ្ឍន៍ផលិតផលឲ្យឈានដល់ ស្តង់ដារអន្តរជាតិ ដោយគោរពតាមបទដ្ឋាន និងតម្រូវការទីផ្សារផងដែរ។ សម្រាប់អ្នកមានបំណងចូលរួមសិក្ខាសាលា សូមចុចតំណភ្ជាប់ខាងក្រោម ឬស្កេនកូដ QR ដើម្បីចុះឈ្មោះឥឡូវនេះ អោយបានមុនថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។ បញ្ជាក់៖ ចំនួនមានកំណត់! ចុះឈ្មោះ៖ https://docs.google.com/forms/d/e/1FAIpQLSdwPuRoLm72lilfN5JpEGBBD1gEK5GH-CJHIKdWobueaywOJw/viewform?usp=header

នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនេះដែរ ក៏មានកម្មវិធីកម្សាន្តសប្បាយៗ និងមានលក់ម្ហូបអាហារដ៏ច្រើនសម្បូរបែប ដែលសក្តិសមបំផុតសម្រាប់ក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រលាញ់របស់អ្នកមកលេងកម្សាន្ត ដែលមានតែមួយគត់ នៅទីតាំង The Factory Phnom Penh៕ អត្ថបទ ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner