ខ្យល់ពុលវាយលុកមីយ៉ានម៉ា បង្កការព្រួយបារម្ភអំពីបញ្ហាសុខភាព

ណៃពិដោ ៖ ប្រធាននាយកដ្ឋានឧតុនិយម និងជលសាស្ត្រមីយ៉ាន់ម៉ា លោក U Hla Tun បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា ទីក្រុងយ៉ាំងហ្គោនកំពុងជួបប្រទះការបំពុលបរិយាកាសខ្ពស់មួយ ដោយគុណភាពខ្យល់ប្រែប្រួលចន្លោះពី ៥០ ទៅ ២០០ នៃសន្ទស្សន៍គុណភាពខ្យល់ (AQI) និងថា កម្រិត ២០០ ត្រូវបានចាត់ទុកថា មិនល្អ។

លោក Tun បន្ត ថា កម្រិតខ្យល់ពុលបានកើន ឡើង នៅ ពេល ព្រឹក និង ពេល ល្ងាច ដោយសារ ការ ប្រើប្រាស់ មធ្យោបាយ ធ្វើ ដំណើរ ច្រើនពេក។ ការបំពុលបរិយាកាសពីការបំភាយឧស្ម័នចេញពីយានយន្ត ការដុតសំរាម និងភ្លើងឆេះព្រៃ គឺជាក្តីកង្វល់កាន់តែខ្លាំងឡើង។

លោក Tun បន្ថែមថា លើសពីនេះ ការដាច់ចរន្តអគ្គិសនីជាញឹកញាប់នៅក្នុងទីក្រុងយ៉ាំងហ្គោន ក៏បានបង្ខំឱ្យឧស្សាហកម្មនានាពឹងផ្អែកលើម៉ាស៊ីនភ្លើង ដែលនាំឲ្យបង្កើនការបំពុលខ្យល់បន្ថែមទៀត។

ប្រធាននាយកដ្ឋានឧតុនិយមរូបនេះបន្ថែមថា ដោយសារការបំពុលបរិយាកាស ជំងឺផ្លូវដង្ហើមអាចកើតមាន ជាពិសេសទៅលើមនុស្សចាស់ កុមារ និងអ្នកដែលមានជំងឺរបេង។ ប្រជាជននៅទីក្រុងយ៉ាំងហ្គោន បានចែករំលែកការព្រួយបារម្ភរបស់ពួកគេ អំពីគុណភាពខ្យល់ដែលកាន់តែអាក្រក់ឡើង ដោយបន្ទោសលើសកម្មភាពប្រចាំថ្ងៃ ដែលរួមចំណែកដល់ការបំពុលខ្យល់។

ជាការឆ្លើយតបនោះ ក្រុមមនុស្សដែលងាយរងគ្រោះគួរតែស្នាក់នៅក្នុងផ្ទះ ក្នុងអំឡុងពេលមានការបំពុលខ្យល់ខ្លាំង ហើយពាក់ម៉ាស់នៅពេលចេញទៅខាងក្រៅ។ ជាមួយគ្នានេះ លោក Tun ក៏បានអំពាវនាវដល់សាធារណជនទូទៅឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះការបំពុលខ្យល់ផងដែរ៕

ប្រភព ៖ AFP ប្រែសម្រួល៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner