អាមេរិក៖ ព្រែកជីកប៉ាណាម៉ាលែងគិតថ្លៃនាវារបស់ខ្លួន ​

បរទេស៖ ប្រទេស ប៉ាណាម៉ា បានសម្រេចមិនគិតថ្លៃ ចំពោះនាវារបស់រដ្ឋាភិបាលអាមេរិកទាំងអស់ ដែលបើកឆ្លងកាត់ព្រែកជីក ប៉ាណាម៉ា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមដណ្តើមយកមកគ្រប់គ្រងជាបន្តបន្ទាប់។

តាមរយៈបណ្តាញសង្គម X ផ្លូវការ កាលពីថ្ងៃពុធ ក្រសួងការបរទេសអាមរិក បានឲ្យដឹងថា ការមិនចាំបាច់បង់ថ្លៃនេះ នឹងនាំឲ្យអាមេរិកសន្សំបាន រាប់លានដុល្លារ ក្នុងមួយឆ្នាំៗ។ ការប្រកាសនេះ បានកើតឡើង ក្រោយពេលប៉ន្មានថ្ងៃ ដែលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និងប្រធានាធិបតីប៉ាណាម៉ា លោក Jose Raul Mulino បានបើកការចរចា ជុំវិញការទាមទារសិទ្ធិកាន់កាប់ព្រែកជីកប៉ាណាម៉ា ពោលគឺ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកបានព្រមាន ជាបន្តបន្ទាប់ ចង់កាន់កាប់ព្រែកជែក ឡើងវិញ ក្រោមរដ្ឋបាលរបស់លោក។

យ៉ាងណាមិញ សហរដ្ឋអាមេរិក និងប៉ាណាម៉ា គ្រោងនឹងធ្វើកិច្ចចរចាថ្មី នៅថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីព្រែកជីកនេះ។ គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានជួយកសាងព្រែកជីកប៉ាណាម៉ា ជាងមួយសតវត្សមុន ហើយប្រគល់ ឱ្យទៅប្រទេសប៉ាណាម៉ាគ្រប់គ្រងវិញ នៅចុងឆ្នាំ ១៩៩៩៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner