សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការជឿលើជំនឿអ្វីមួយជាសិទ្ធិរបស់បុគ្គលផ្ទាល់ខ្លួន តែមិនត្រូវធ្វើឱ្យប៉ះពាល់ដល់តម្លៃមរតកវប្បធម៌ដូនតាខ្មែរ

ភ្នំពេញ៖ ក្នុងពិធីបិទសន្និបាតបូកសរុបការងាររយៈពេល៥ឆ្នាំ និងលើកទិសដៅការងារបន្តរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ការជឿលើជំនឿអ្វីមួយជាសិទ្ធិរបស់បុគ្គលផ្ទាល់ខ្លួន តែមិនត្រូវធ្វើឱ្យប៉ះពាល់ដល់តម្លៃមរតកវប្បធម៌ដូនតាខ្មែរ និងមិនត្រូវធ្វើឱ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃនោះឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឱ្យរួមគ្នាការពារវប្បធម៌ ដូនតាខ្មែរ ចៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីតែបានអ្នកចូលមើលច្រើន ធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ប្រពៃណីជាតិខ្មែរ ជាពិសេសក្រុមអ្នកបង្កើតមានតិកាផ្សេងៗ។ សម្ដេចធិបតីក៏បានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវអនុវត្ត ពិនិត្យឱ្យបានសកម្មលើរឿងនេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសានស៍បញ្ជាក់ទៀតថា រាល់ជំនឿទាំងអស់មិនត្រូវបំផ្លាញសិទ្ធិរួមរបស់ជាតិនោះឡើយ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner