របាំងស្បៃមុងល្មើសច្បាប់ជាងមួយម៉ឺនម៉ែត្រត្រូវបានបំផ្លាញ​ចោលនៅ​ស្រុកបរិបូណ៌

កំពង់ឆ្នាំង៖របាំងសាច់អួនចំនួន២២ទីតាំង(ក្នុងស្រុកបរិបូណ៌១៤ទីតាំង​),លបឡុក ចំនួន ៣៥ឡុក -របាំងស្បៃមុងប្រវែង ១៤,០៣៤ម៉ែត្រ -ចម្រឹង ១៧៨ដើមដែលជាឧបករណ៍នេសាទល្មើសច្បាប់ស្ថិតនៅខេត្ត​កំពង់ឆ្នាំងត្រូវបានបំផ្លាញចោលនៅនឹងកន្លែង ក្នុងការបង្រ្កាបដោយ​កម្លាំងចម្រុះ​កាលពីថ្ងៃទី៦ ខែកុម្ភៈឆ្នាំ២០២៥។

ឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង សហការជាមួយកម្លាំងយោធភូមិភាគទី៥ កងពលតូចលេខ៧០ និង​បញ្ជាការដ្ឋានទ័ពពិសេស៩១១បានប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅភូមិ​កណ្តាល​និង ភូមិកោះក្របី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង និង នៅក្នុងភូមិឆ្នុកទ្រូ និងងភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់​ឆ្នាំង ។

ក្នុងប្រតិបត្តិការកម្លាំងចម្រុះបានរកឃើញនិងបំផ្លាញចោលនៅនឹងកន្លែងនូវ របាំងសាច់អួនចំនួន២២ទីតាំង(ក្នុងស្រុក​បរិបូណ៌​១៤ទីតាំង),​លបឡុក ចំនួន ៣៥ឡុក , របាំងស្បៃមុងប្រវែង ១៤,០៣៤ម៉ែត្រ ,ចម្រឹង ១៧៨ដើមនិងចាក់​លែងកូនត្រីចម្រុះចូលដែននេសាទ​វិញ​ចំនួន៩៧គីឡូ​ក្រាម។

ឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង​បានឱ្យដឹងបន្ថែមថា ក្នុងសកម្មភាពនៅថ្ងៃដដែល​កម្លាំងចម្រុះបាន​អប់រំដល់ប្រជានេសាទឱ្យរុះរើរបាំងដោយខ្លួនឯងចំនួន៩ទីតាំង៕
ដោយ៖សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner