សម្តេចតេជោ ហ៊ុន សែន៖ “ខ្ញុំក៏អាចនឹងបង្ហោះសារឆ្លងឆ្លើយទាំង២៩៥ នៃសារក្នុងករណី សេង សារី ឈានហួសបន្ទាត់ក្រហមដោយចាត់ទុកខ្ញុំជាសត្រូវ”
អត្ថបទដោយ៖
ពលជ័យ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គមថា ក្នុងការបង្ហាះសារយប់ម៉ិញ ខ្ញុំបាននិយាយថា មិនបញ្ចេញនូវសារឆ្លងឆ្លើយរវាងខ្ញុំ និងសេង សារី ទេ ដោយយល់ដល់ទំនាក់ទំនងឪពុកនិងកូន។ ប៉ុន្តែខ្ញុំក៏អាចនឹងបង្ហោះសារឆ្លងឆ្លើយទាំង២៩៥ នៃសារក្នុងករណី សេង សារី ឈានហួសបន្ទាត់ក្រហមដោយចាត់ទុកខ្ញុំជាសត្រូវ។នៅពេលខ្ញុំបញ្ចេញនូវសារនេះ ទាំងសំឡេង ទាំងសំណេរ ខ្ញុំនឹងបញ្ចេញតាមChannel telegram របស់ខ្ញុំដែលសមាជិកជាង៨០ម៉ឺននាក់។ សហការីរបស់ខ្ញុំបានតម្រៀបសារទាំងនេះតាមលំដាប់លំដោយរួចហើយ ខ្ញុំគ្រាន់តែ forward ចូលទៅchannel telegram ជាការស្រេច ពេលសារចេញទៅ គេអាចវាយតម្លៃបានប្រៀបជាមួយការនិយាយរបស់ សេង សារី ជាមួយអាស៊ីសេរីយប់មិញនេះ៕
ដោយ៖ពលជ័យ